បរទេស៖ កាលពីថ្មីៗនេះ តារាសម្ដែង លោក Tom Cruise បានទៅប្រទេសអាហ្រ្វិកខាងត្បូង ដើម្បីត្រៀមថតរឿងថ្មី ដោយនៅក្នុងនោះ តាមរយៈរូបភាពដែលបានបង្ហាញឡើង តារាវ័យ៥៩ឆ្នាំរូបនេះ បានញញឹមស្រស់ស្រាយ ពេលប្រទះឃើញអ្នកគាំទ្រ និងបានគ្រវីដៃបង្ហាញភាពរួសរាយរាក់ទាក់ចំពោះអ្នកគាំទ្រទៀតផង។
ម៉្យាងវិញទៀត មនុស្សជាច្រើន អាចមើលឃើញថាសក់របស់ លោក Tom Cruise បានដុះឡើងច្រើន បន្ទាប់ពីមិនបានឃើញមួយរយៈ ហើយដោយសារតែខ្យល់ខ្លាំង បានធ្វើឲ្យសក់របស់លោក មានភាពរញ៉េរញ៉ៃ ជាពិសេស រូបលោក ថែមទាំងបានបង្ហាញពីពុកចង្ការពណ៌សយ៉ាងច្បាស់ៗ ដែលនេះគឺជាចំណុចធ្វើឱ្យតារាប្រុសរូបនេះ កាន់តែមើលទៅមានវ័យចំណាស់ នៅពីមុខកាមេរ៉ា ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើហ្វេនៗចាប់អារម្មណ៍បំផុតនោះគឺ ការរៀបចំខ្លួនរបស់ លោក Tom Cruise ដែលមានការស្លៀកពាក់ដដែលៗ ម្តងហើយម្តងទៀត។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេថែមទាំងកត់សម្គាល់ឃើញថា ស្ទើរតែរាល់ថ្ងៃហើយ ដែលាតារាប្រុសរូបនេះ ពាក់អាវយឺតពណ៌ខៀវងងឹត និងខោខូវប៊យ និងបានលើកឡើងថា នេះអាចប្រហែលជា ជម្រើសដ៏សាមញ្ញរបស់ លោក Tom Cruise ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]