ពិតណាស់ បញ្ហាថប់បារម្ភ បាក់ទឹកចិត្ត និងស្រ្តេសតែងតែកើតមានជាញឹកញាប់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ស្រីៗយើង ។ ប៉ុន្តែ ក៏មានគ្នាយើងមួយចំនួនអាចទទួលបានសុខភាពល្អ និងមានភាពរីករាយជារៀងរាល់ថ្ងៃផងដែរ។ តើយើងគួរអនុវត្តទម្លាប់ប្រចាំថ្ងៃបែបណា ដើម្បីឲ្យខ្លួនមានភាពរីករាយ ព្រមទាំងមានសុខភាពល្អទៀតនោះ?
១. យកចិត្តទុកដាក់លើខ្លួនឯងឲ្យបានច្រើន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅពេលដែលយើងចេះយកចិត្តទុកដាក់លើខ្លួនឯង និងថែរក្សាសុខភាពឲ្យបានល្អ យើងនឹងអាចទទួលបានក្ដីសុខពេញលេញ ព្រមទាំងអាចធ្វើឲ្យមនុស្សជុំវិញខ្លួនមានភាពរីករាយដូចគ្នា។ ដូច្នេះហើយ ចូរធ្វើសមាធិរយៈពេលពីរបីនាទីក្រោយភ្ញាក់ពីគេង។ បន្ថែមពីនេះ យើងគួរញ៉ាំអាហារពេលព្រឹកជាទៀងទាត់ ក៏ដូចជាញ៉ាំអាហារថ្ងៃត្រង់ដែលមានសារធាតុចិញ្ចឹមល្អៗ។
២. ធ្វើលំហាត់ប្រាណខួរក្បាល
ជាក់ស្ដែង ស្រីៗយើងមានកិច្ចការជាច្រើនដែលត្រូវធ្វើ ទាំងនៅកន្លែងធ្វើការ និងនៅផ្ទះ។ ថ្វីត្បិតតែការងារមមាញឹកច្រើន ប៉ុន្តែស្ត្រីដែលមានភាពរីករាយ និងមានសុខភាពល្អ មិនដែលភ្លេចធ្វើកិច្ចការទាំងនោះឡើយ។ ការធ្វើលំហាត់ប្រាណខួរក្បាល ដូចជាស្ដាប់តន្ត្រី លេងផ្គុំពាក្យ រាំ រៀនជំនាញថ្មី សុទ្ធតែអាចជួយឲ្យខួរក្បាលចងចាំបានល្អ ក្រោយអាយុ៤០ឆ្នាំ។
៣. ធ្វើលំហាត់ប្រាណ
ទន្ទឹមនឹងនេះដែរ ស្ត្រីដែលយកចិត្តទុកដាក់ចំពោះរូបរាងកាយតែងតែហាត់ប្រាណជាប្រចាំ។ លំហាត់ប្រាណផ្សេងៗដូចជាការហែលទឹក ជិះកង់ ឬរត់ត្រឹកៗ សុទ្ធតែមានសារប្រយោជន៍ដល់អស្ចារ្យចំពោះសុខភាព។
៤. សើចខ្លាំងៗ និងគេងស្កប់ស្កល់
ទោះបីជាយើងប្រឈមនឹងស្រ្តេស ក៏ដូចជាបញ្ហាផ្សេងយ៉ាងណាក៏ដោយ ស្ត្រីដែលមានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្តនៅតែអាចសើចយ៉ាងរីករាយ។ ជាមួយគ្នានេះដែរ ការគេងស្កប់ស្កល់អាចធ្វើឲ្យយើងមានថាមពលពេញមួយថ្ងៃ។ ដូច្នេះហើយ គ្នាយើងគួរគេងឲ្យបានយ៉ាងហោចណាស់ចំនួន ៧ម៉ោងក្នុងមួយយប់ ទើបជាការប្រសើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]