ថៃ៖ ក្រោយពីមានរឿងរ៉ាវជាបន្តបន្ទាប់ ដូចជា ចែកផ្លូវជាមួយនឹងអតីតគូស្នេហ៍ ព្រមទាំងមានជំ.ងឺឆ្លងទៀត តារាសម្ដែងស្រីល្បីឈ្មោះ Bella ក៏បានមកចូលរួមកម្មវិធីសម្ពោធ និងបានបើកបង្ហាញ ទាក់ទងនឹងជំ.ងឺ ព្រមទាំងថ្ងៃបុណ្យនៃក្តីស្រឡាញ់ដោយប្រើស្ថានភាពថា នៅលីវ ជាលើកដំបូង ។
ក្នុងនោះដែរ តារាស្រី Bella បានរៀបរាប់ប្រាប់ អ្នកសារព័ត៌មានថា ចំពោះជំ.ងឺកូវីដ១៩ នាងនឹងមានការប្រុងប្រយ័ត្ន ក៏ដូចជាព្យាយាមជួយខ្លួនឯង ថែរក្សាខ្លួនឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រៅពីរឿងមួយនេះហើយ តារាស្រី Bella ថែមទាំបានបង្ហើបថា នៅថ្ងៃបុណ្យនៃក្ដីស្រលាញ់ នាងបានប្រារព្ធធ្វើនៅក្នុងបន្ទប់ ហើយបានទទួលផ្កាពីអ្នកម្ដាយ ជាពិសេស នាងបានលើកឡើងថា ខ្លួនមិនឯកាទេនោះទេ។ ម៉្យាងវិញទៀត នាងក៏បានបញ្ជាក់ពី ការទទួលបាននូវបាច់ផ្កាពីអ្នកផ្សេងៗ ក៏ដូចជាមានការតាមចែចង់លើរូបនាង ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]