ថៃ៖ ក្នុងកំឡុងពេលដែលករណីឆ្លងកូវីដ១៩ថ្មីនៅលើពិភពលោកក៏កំពុងតែបន្តហក់ឡើងខ្ពស់មិនធ្លាប់មាននៅក្នុងកំឡុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ជាក់ស្តែងប្រទេសក្បែរខាងកម្ពុជាគឺថៃ នៅថ្ងៃពុធ ទី២៤ ខែកុម្ភ: ឆ្នាំ២០២២មានករណីឆ្លងកូវីដថ្មីដល់ទៅ ២៣៥៥៧នាក់ នេះបើយោងតាមប្រភពដកស្រង់ពីគេហទំព័រWorld Meter។
សូមបញ្ជាក់ផងដែរថា ផ្អែកតាមចំនួនទិន្នន័យខាងលើនេះ បានបន្ថែមករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសថៃកើនឡើងសរុបដល់ទៅ ២,៧៩៤,៣៥០នាក់ ដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ៣២ ជាក្រុមប្រទេសដែលមានអ្នកឆ្លងកូវីដច្រើនបំផុតលើលោក៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]