សុខភាព របស់សមាជិកនៅក្នុងក្រុមគ្រួសារ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ គ្មានអ្វីមកប្រៀបផ្ទឹមបានឡើយ។ ជាពិសេស ការដែលមានសុខភាពល្អ គឺជាទ្រព្យគាប់ចិន្តា ដែលអាចចាត់ទុកបានថាប្រសិនបើមានសុខភាពល្អ គឺពិតជាមានអ្វីៗគ្រប់យ៉ាងទាំងអស់។​

ជាការពិតណាស់ ភរិយា ឬម្តាយគ្រប់រូបនៅក្នុងគ្រួសារ រមែងតែងតែប្រាថ្នាចង់ឃើញស្វាមី និងកូនប្រុសស្រីជាទីស្រលាញ់របស់ខ្លួនទទួលបាននូវសុខភាពល្អ មានប្រាជ្ញាឈ្លាសវៃ និងមានស្នាមញញឹម​ជារៀងរាល់ថ្ងៃ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការញ៉ាំអាហារ និងការគេងលក់ស្កប់ស្កល់ គឺជារឿងដ៏សំខាន់បំផុតសម្រាប់ធ្វើឱ្យអ្នកទទួលបាននូវសុខភាពល្អ។​ បន្ថែមពីលើនេះទៅទៀតនោះគឺ ការព្យាបាលអាការដែលតែងតែកើតមានជាប្រចាំដូចជា ឧស្សាហ៍វិលមុខ​ ឈឺក្បាល ចុកពោះ ធីងធោង ពុលឡាន ឬជាពិសេសនោះគឺប្រសិនបើកូនៗរបស់អ្នកមានអាការគ្រិចថ្លោះដៃជើង ជាំ តឹងច្រមុះ ហៀរសំបោរ ផ្តាសាយ សត្វល្អិតទិច ឬខាំ នោះគឺពិតជារឿងដែលកាន់តែមានសារៈសំខាន់ថែមទៀតផងដែរ។

ប្រេងខ្យល់ ក្វានលុង ជាប្រេងខ្យល់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលបាននូវការគាំទ្រពីសំណាក់អតិថិជនជាអ្នកប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំកន្លងណាស់មកហើយ។ ប្រេងខ្យល់ ក្វានលុង ត្រូវបានផលិតឡើងអស់រយៈពេលជាង៧០ឆ្នាំ ថែមទាំងជាផលិតផលគុណភាពខ្ពស់មកពីប្រទេសសិង្ហបុរី។

គួរបញ្ជាក់ផងដែរថា ប្រេងខ្យល់ ក្វានលុង ត្រូវបានជឿជាក់ទៅលើប្រសិទ្ធភាព និងគុណភាពនៃការប្រើប្រាស់ដោយអ្នកម្តាយជាច្រើនជំនាន់រួចមកហើយ។ ជាពិសេសអ្នកម្តាយគ្រប់រូប ពិតជាអស់កង្វល់ពេលមានប្រេងខ្យល់ ក្វានលុង នៅក្នុងផ្ទះ ប្រៀបដូចជាមានអ្នកជំនាញបំបាត់អាការៈអាការវិលមុខ​ ឈឺក្បាល សត្វល្អិតទិច ឬខាំ យ៉ាងចំណាន។

ចំណាំ៖ ផលិតផលប្រេងខ្យល់ ក្វានលុង មានតែ១ប្រភេទប៉ុណ្ណោះ និងមាន៣ទំហំងាយស្រួលសម្រាប់ការជ្រើសរើសរួមមាន ចំណុះ​ ៣ មីលីលីត្រ, ២៨ មីលីលីត្រ, និង ៥៧មីលីលីត្រ។ ផលិតផលក្វានលុងពិត គឺមានអក្សរជាភាសាអង់គ្លេសថា “KWAN LOONG” នៅលើសំបកដបជាកំណត់សម្គាល់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]