ភ្នំពេញ៖ ដើម្បីអបអរខួបមួយឆ្នាំនៃការមានវត្តមានរបស់ខ្លួនក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Spotify បានចេញផ្សាយទិន្នន័យថ្មីមួយដែលបង្ហាញថា តារាចម្រៀងរ៉ាប់ វណ្ណដា បានស្ថិតនៅកំពូលតារាងនៃតារាចម្រៀងក្នុងស្រុកដែលមានអ្នកស្តាប់ច្រើនបំផុត និងជាតារាចម្រៀងកម្ពុជាដែលមានអ្នកស្តាប់ច្រើនបំផុតនៅបរទេស ជាពិសេសនៅសហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី និងប្រទេសថៃ។
Spotify ក៏ជាភ្លែតហ្វមស្តាប់ចម្រៀងដ៏មានប្រជាប្រិយភាពផងដែរសម្រាប់អ្នកគាំទ្ររបស់តារាចម្រៀង និងអ្នកនិពន្ធ តេណា ដែលតារារូបនេះបានក្លាយជាតារាចម្រៀងកម្ពុជាដែលមានអ្នកស្តាប់ច្រើនជាងគេទី២។ ចាប់តាំងពីក្រុមហ៊ុន Spotify បានដាក់ដំណើរការសេវាស្តាប់ចម្រៀងរបស់ខ្លួនក្នុងប្រទេសកម្ពុជាមក ចំនួនចម្រៀងរបស់គាត់ដែលត្រូវបានគេចាក់ស្តាប់តាមអនឡាញបានកើនឡើងជិតទ្វេដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រជាពលរដ្ឋកម្ពុជាក៏បានចាក់ស្តាប់ចម្រៀងរបស់លោក ស៊ិន ស៊ីសាមុត ផងដែរ ដែលគាត់បានក្លាយជាដែលតារាចម្រៀងដែលមានអ្នកស្តាប់ច្រើនជាងគេលំដាប់ទី៣ នៅកម្ពុជា។ ចម្រៀងរបស់លោកដែលមានចំណងជើងថា “ម៉ាពីនក” គឺជាបទចម្រៀងរបស់កម្ពុជាដែលមានអ្នកស្តាប់ច្រើនបំផុតនៅលើភ្លែតហ្វមស្តាប់ចម្រៀងរបស់ក្រុមហ៊ុន Spotify នៅឆ្នាំ២០២១។ ក្រៅពីនេះតារាងចម្រៀងដែលជាប់ចំណាត់ថ្នាក់ទី៤ បានទៅលើលោក ម៉ានិត និងទី៥ បានទៅលើក្រុម Smallworld Smallband។
លោក Niklas Lundberg ប្រធានផ្នែកទីផ្សារថ្មី (New Markets) នៃក្រុមហ៊ុន Spotify បានមានប្រសាសន៍ថា៖
នៅលើឆាកអន្តរជាតិវិញ តារាចម្រៀងបរទេសដែលមានអ្នកស្តាប់ច្រើនជាងគេបំផុតគិតចាប់ពីការដាក់ដំណើរការសេវាស្តាប់ចម្រៀងអនឡាញរបស់ក្រុមហ៊ុន Spotify គឺក្រុម BTS, Justin Bieber, Taylor Swift, Olivia Rodrigo និង Ariana Grande។ បទដែលទទួលបានការស្តាប់ច្រើនជាងគេចំនួន៥ ក្នុងប្រទេសកម្ពុជារួមមាន STAY ដែលច្រៀងដោយតារាចម្រៀង Justin Bieber និងក្រុម The Kid LAROI បទ Drivers License បទ Good 4 U និង Deja Vu ដែលច្រៀងដោយ Olivia Rodrigo និងបទ Double Take ដែលច្រៀងដោយ dhruv។ ក្រៅពីនេះចម្រៀងរបស់ក្រុម BTS និងរបស់តារាចម្រៀង Giveon ក៏មានអ្នកស្តាប់ច្រើនផងដែរ។
អ្នកនាង Julia Levander ប្រធានផ្នែកទំនាក់ទំនងទទួលបន្ទុកទីផ្សារថ្មីរបស់ក្រុមហ៊ុន Spotify ថ្លែងថា៖
ក្រៅពីអាចចូលស្តាប់ចម្រៀងបានតាមរយៈគណនី Spotify មិនគិតថ្លៃ និងគណនី Spotify គិតថ្លៃ ប្រជាពលរដ្ឋកម្ពុជាក៏អាចចូលទៅកាន់មុខងារដែលទើបនឹងដាក់ដំណើរការថ្មីមួយផងដែរ នោះគឺ “Lyrics” ដែលជាផលិតផលថ្មីសាមញ្ញ និងអាចចែករំលែកបាន ដែលអាចឱ្យអ្នកប្រើប្រាស់ចូលទៅយកអត្ថបទចម្រៀងដែលពួកគេចូលចិត្តដោយផ្ទាល់នៅក្នុងកម្មវិធី Spotify។ អត្ថបទចម្រៀងល្បីៗអាចរកបានជាភាសាដើមរបស់បទចម្រៀងទាំងនោះ រួមទាំងអត្ថបទចម្រៀងភាសាខ្មែរផងដែរ៕
អំពីក្រុមហ៊ុន Spotify Technology S.A.
ក្រុមហ៊ុន Spotify គឺជាក្រុមហ៊ុនផ្តល់សេវាជាវតន្ត្រីស្តាប់អនឡាញដ៏មានប្រជាប្រិយភាពបំផុតក្នុងពិភពលោក ដោយមានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង ៤០៦លាននាក់ និងមានអ្នកជាវសេវាបង់ប្រាក់ (Premium Subscribers) ចំនួន ១៨០លានគណនី។ ដោយមានវត្តមានក្នុងទីផ្សារចំនួន១៨៤ នៅទូទាំងពិភពលោក មានផតខាសត៍ (podcast) ជាង ៣,៦លាន និងមានចម្រៀងជាង ៧២លានបទ ក្រុមហ៊ុនបានផ្លាស់ប្តូររបៀបស្តាប់តន្ត្រី និងផតខាសត៍របស់អ្នកស្តាប់៕
Full data:
Most played local artists
- VannDa
- Tena
- Sinn Sisamouth
- Manith
- Smallworld Smallband
- ស៊ិន ស៊ីសាមុត
- Tempo Tris
- Songha
- លោក ខេម
- Ros Serey Sothea
Most played Cambodian artists in and outside of Cambodia
- VannDa
- Sinn Sisamouth
- We the Commas
- Ros Serey Sothea
- Pan Ron
- Laura Mam
- ម៉ៅ វុធ
- Tempo Tris
- Lil Rich
- Ritchy
Most played songs by Cambodian artist in Cambodia
- VannDa - Catch Me If You Can
- Master Kong Nay, VannDa - Time To Rise (feat. Master Kong Nay)
- Tena - ខ្យល់ត្រជាក់
- VannDa - Queen Bee
- Sophia Kao, Tena - Ongvor
- VannDa - SOLO
- VannDa - Move On
- VannDa - Sorrow
- VannDa - Hit the Road
- VannDa - SKULL (IF I DIE)
Most played artists in Cambodia
- BTS
- Justin Bieber
- Taylor Swift
- Olivia Rodrigo
- Ariana Grande
- The Weeknd
- Vannda
- BLACKPINK
- Doja Cat
- Ed Sheeran
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]