ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងភ្លូកទឹកភ្លូកដីនៃផលិតផលកង់បីអគ្គិសនី អនៀន ធីវ័ន ក្រោយការ ចេញលក់លើទីផ្សារ និងបន្ទាប់ពីពិធីប្រគល់កង់បីអគ្គិសនី អនៀន ធីវ័ន ដល់អិតិថិជនរបស់ខ្លួន ជាផ្លូវការជាបន្តបន្ទាប់រួចមក ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី បានប្រកាសជាផ្លូវការ ការបិទបញ្ចប់ការកក់ របស់ខ្លួនសម្រាប់ប្រូម៉ូសិនប្រចាំខែកុម្ភៈ ដោយនឹងមិនមានផ្តល់ ជូនទៀតទេនូវការថែមជូនពិសេសៗ មួយចំនួនដល់អតិថិជនរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមជម្រាបជូនថា កង់បីអគ្គិសនី អនៀន ធីវ័ន គឺជាសមិទ្ធិផលជាតិ ដែលមានរោងចក្រ ដំឡើងផ្ទាល់ នៅកម្ពុជា និងមានស្ថានីយ អនុស្ថានីយ ស្ថានីយដៃគូរសម្រាប់ការប្តូរ អាគុយជាច្រើនកន្លែងនៅ រាជ ធានីភ្នំពេញ និងបន្តពង្រីកទៅតាមបណ្តាខេត្តនានានៅពេលខាងមុខ។ ជាមួយការផ្តល់ជូនពិសេសៗ ដែលក្រុមហ៊ុន គ្រោងនឹងបិទបញ្ចប់ការកក់ លោក ចាយ ភារម្យ ដែលជាប្រធានគ្រប់គ្រងផ្នែក លក់ បានឲ្យដឹងថា៖
ជាមួយកម្មវិធីបញ្ចុះតម្លៃខាងលើ ក្រុមហ៊ុនក៏ផ្តល់ជូនបន្ថែមនូវ របាំងអាវភ្លៀង កង្ហារ ស្លាកលេខ អាវយឺត ប្តូរអាគុយ៣ខែដោយឥតគិតថ្លៃ ប្រើសាកល្បង១ខែ និងកក់ដំបូងត្រឹមតែ $14 តែប៉ុណ្ណោះ។ ហើយចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២២ តទៅ ក្រុមហ៊ុននឹងពុំមានការថែមជូន របាំងអាវភ្លៀង កង្ហារ ស្លាកលេខ អាវយឺត ប្តូរអាគុយ៣ខែដោយឥតគិតថ្លៃ ប្រើសាកល្បង១ខែ និងពុំមានការផ្តល់ ប្រាក់កក់ជូនវិញទេ ក្នុងករណីបើកបរមួយខែមិនពេញចិត្ត។ រីឯតម្លៃនៃការកក់ នឹងហក់ឡើង រាប់រយដុល្លារព្រមទាំងត្រូវរងចាំយូរជាងអ្នកទិញដទៃទៀតដែលបានបញ្ជាទិញមុនៗផងដែរដើម្បីទទួលបានកង់បីយកទៅប្រកបមុខរបរ។ ប្រញាប់រួសរាន់ឡើង ព្រោះចំនួននៃការផ្តល់ ជូនមានកំណត់ ត្រឹមតែ១៣គ្រឿងបន្ថែមតែប៉ុណ្ណោះ។
សូមជម្រាបជូនថា ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ដែលជាក្រុមហ៊ុនមានបុត្រសម្ព័ន្ធរួមជាមួយក្រុមហ៊ុនថាដា (TADA) បានទើបតែរៀបចំពិធីប្រគល់កង់បីអគ្គិសនី អនៀន ធីវ័ន ជាផ្លូវការ នៅសាលតាំងបង្ហាញកង់បី អគ្គិសនី អនៀន ធីវ័ន តាមបណ្តោយផ្លូវ 1986 ខណ្ឌសែនសុខ រាជធានីភ្នំពេញជាច្រើនគ្រឿង និងធ្វើការប្រគល់ជូនជារៀងរាល់ថ្ងៃផងដែរដល់អតិថិជនរបស់ខ្លួន តាមលំដាប់លេខរៀងដែលបានធ្វើការបញ្ជាទិញ។
ធ្វើដំណើរឆ្ពោះទៅមុខជាមួយគ្នាដើម្បីបរិស្ថានបៃតង ដែលជួយកាត់បន្ថយការបំពុលឧស្ម័នមិនល្អពីយានជំនិះទៅកាន់ស្រទាប់ផែនដី។ ក្រុមហ៊ុនសូមថ្លែងអំណរគុណសម្រាប់ការគាំទ្ររបស់អតិថិជន ចំពោះផលិតផលកង់បីអគ្គិសនី អនៀន ធីវ័ន ដែលមិនត្រឹមតែជួយដល់បរិស្ថាន តែក៏បានផ្តល់ផលចំណេញជាច្រើន ដោយអ្នកប្រើប្រាស់ជាងមុន ដោយអតិថិជនពុំចំណាយលើថ្លៃជួសជុល និងពុំមានប្តូរប្រេងម៉ាស៊ីនប្រចាំខែ ហើយប្តូរអាគុយ ចំណេញជាងការប្រើហ្គាស ឬសាំង ក្នុងមួយខែដល់ទៅ 20% ទៅ 40 % និងចំណេញរាប់ពាន់ដុល្លារក្នុងមួយឆ្នាំៗ។ លើសពីនេះទៅទៀត រាល់អតិថិជនដែលប្រើកង់បីអគ្គិសនី អនៀន ធីវ័នទាំងអស់នឹងមានសិទ្ធិក្លាយជាអ្នកបើកបរអាទិភាពខ្ពស់របស់កម្មវិធីថាដា (TADA) ដែលជាកម្មវិធីដឹកអ្នកដំណើរមិនកាត់កម្រៃជើងសារពីអ្នកបើកបរដើម្បីជួយឲ្យពួកគាត់រកចំណូលបានកាន់តែច្រើនជាងមុន។ ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន អៀន ម៉ូប៊ីលីធី នឹងបង្ហាញរូបរាងយានជំនិះថ្មីៗបន្ថែមនៅលើទីផ្សារជាសាធារណៈជាបន្តបន្ទាប់ដោយគ្រោងបញ្ចេញកង់បីអគ្គិសនីនៅលើទីផ្សារកម្ពុជាដល់ទៅ 5000 គ្រឿង សម្រាប់ផែនការលក់ក្នុងឆ្នាំ 2022 និងកំពុងសិក្សាលទ្ធភាពក្នុងការនាំចេញកង់បីអគ្គិសនី អនៀន ធីវ័ន ទៅបណ្តាប្រទេសក្នុងតំបន់អាស៊ី ឥណ្ឌា និងបណ្តាប្រទេសនៅតំបន់អាហ្រ្វិកជាដើមផងដែរ។
ទាំងនេះ គឺជាមោទនភាពថ្មីមួយសម្រាប់កម្ពុជាដែលមានរោងចក្រដំឡើងនៅកម្ពុជា ដែលកំពុងចរាចរណ៍នៅលើដងផ្លូវ ជាមួយនឹងស្ថានីយ និងអនុស្ថានីយប្តូរអាគុយជាច្រើនកន្លែងនៅរាជធានីភ្នំពេញ។ ហើយក្នុងពេលឆាប់ៗ ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី គ្រោងនឹងបញ្ចេញយានជំនិះថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹង តម្រូវការទីផ្សារយានជំនិះនៅកម្ពុជា ក៏ដូចជាសមស្របទៅនឹងនិន្នាការនៃការផ្លាស់ប្តូររបស់ពិភពលោក ដែលងាកមកប្រើយានយន្តអគ្គិសនីនៅដងវិថីរាប់រយលានគ្រឿងនៅទូទាំងសកលលោកគិតត្រឹមឆ្នាំ2025 និង 2030 ខាងមុខ ហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
នេះជាការចាប់ផ្តើមទំព័រនៃការផ្លាស់ប្តូរដ៏អស្ចារ្យមួយសម្រាប់កម្ពុជា ក្នុងការឆ្ពោះទៅកាន់ អនាគតនៃយានជំនិះគ្មានផ្សែងបំពុលដល់បរិស្ថាន។ ចាប់ផ្តើមថ្ងៃនេះ ដើម្បីកម្ពុជា និងពិភពលោករបស់យើងកាន់តែប្រសើរសម្រាប់បច្ចុប្បន្ន និងអនាគតមនុស្សជំនាន់ក្រោយ៕
សម្រាប់ព័ត៌មានបន្ថែម ឬស្វែងយល់ពីកម្មវិធីបញ្ចុះតម្លៃពិសេសសូមទំនាក់ទំនង៖ 012/015/067 26 26 86 ឬផ្ញើសារតាមរយៈ Facebook Page៖ Onion Mobility
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]