រាជធានីភ្នំពេញ ៖ ជឿជាក់ថា​ ហ្វេនៗតារាសម្តែងស្រី ស៊ីន យូប៊ីន ប្រាកដជា ភ្ញាក់ផ្អើលនិងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញ តារាស្រីរូបនេះ ស្រាប់តែថតរូបការងារ Pre-Wedding ជាមួយនឹងតារាប្រុសផ្សេង ខណៈជាធម្មតា រូបនាងតែងថតជាមួយនឹង តារាសម្តែងប្រុស ខាត់ វៃហាំង ជានិច្ច។

ទន្ទឹមនឹងនោះ គេក្រឡេកឃើញ មានហ្វេនៗមួយចំនួនធំ បង្ហាញរូបStickerក្រៀមក្រំ និងខ្លះទៀត អបអរសាទរ ដោយរំពឹងថា រូបភាពទាំងនោះ ជារូបភាពPre-Wedding ពិតប្រាកដរបស់តារាស្រីរូបនេះ ព្រោះភាគច្រើន ទំព័រផ្លូវការរបស់ភ្នាក់ងារថតរូបទាំងនោះ តែងបង្ហោះចែកចាយ រូបភាពគូស្វាមីភរិយាពិតៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាមិញ នេះគ្រាន់តែជា រូបភាពក្នុងការងារតែប៉ុណ្ណោះ ផ្ទុយទៅវិញ សម្រស់តារាម៉ូដែលប្រុស កូនកាត់បារាំងរូបនេះ ក៏ទាក់ទាញក្រសែភ្នែកនារីៗច្រើនដែរ រូបលោកមានឈ្មោះថា Antony Rolland ជាម៉ូដែលប្រុសដែលធ្លាប់ ទទួលការងារឲ្យប្រ៊េនល្បីៗជាច្រើន ក្នុងស្រុក ដូចជា Pedro, Ten11, Klassy watch, Blueberry, Dolce Gabbana, Marriott ជាដើម ដែលរូបលោក បានត្រឡប់មកស្រុកខ្មែរ តាំងពីឆ្នាំ២០១៩មកម្លេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]