តារាកម្សាន្ត៖ ហាក់បីដូចជាបាត់មុខរៀងយូរបន្តិចពីសិល្ប:ចម្រៀង ដោយមិនសូវដែលបានចេញបទថ្មី កាលពីពេលថ្មីៗកន្លងទៅនេះ ស្រាប់តែម្ចាស់ពាន The Voice kid Cambodia និងជាតារាចម្រៀងវ័យក្មេងមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស ពេជ្រ ថៃ បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកគាំទ្រ ក្រោយពេលដែលតារាចម្រៀងវ័យក្មេងរូបនេះ បានលេចមុខនៅក្នុងបទចម្រៀងថ្មីរបស់ខ្លួន។

ជាក់ស្តែងនៅក្នុងបទចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថាលែង Sad ដោយតារាប្រុសវ័យក្មេងពេជ្រ ថៃ បានធ្វើការបកស្រាយបទចម្រៀងបែបយ៉ាងពីរោះ អមដោយកាយវិការយ៉ាងក្រមិចក្រមើមគួរឲ្យស្រលាញ់ ដាក់មនោសញ្ចេនាបញ្ចូលទៅក្នុងវីដេអូចម្រៀងមួយបទនេះ រហូតទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជារឿងដែលគួរឲ្យសរសើរមួយទៀតនោះ មិនទាន់ដល់មួយថ្ងៃផង វីដេអូចម្រៀងថ្មីរបស់ពេជ្រ ថៃ មានអ្នកចូលទស្សនានៅលើយូធូបរហូតដល់ទៅជិត៧មុឺននាក់ទៅហើយ ខណ:ដែលមានអ្នកទស្សនានៅក្នុងហ្វេសប៊ុកយ៉ាងច្រើនតែម្តង៕

ចង់ឃើញថាតើពេជ្រ ថៃ ច្រៀងបានពីរោះយ៉ាងណានោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ នៅក្នុងបទថ្មី
ពេជ្រ ថៃ នៅក្នុងបទថ្មី
ពេជ្រ ថៃ នៅក្នុងបទថ្មី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]