ចិន៖ ថ្មីៗនេះ ស្រាប់តែមានព័ត៌មានមួយ ដែលបានបង្ហើបថា លោក Wu Yifan មិនទាន់ទូទាត់សងការខាតបង់សេដ្ឋកិច្ចរបស់ក្រុមហ៊ុនមួយ ហើយខាងក្រុមហ៊ុននេះ ក៏បានដាក់សំណើរម្តងហើយម្តងទៀតទៅកាន់តុលាការ ដើម្បីរឹបអូសទ្រព្យសម្បត្តិ ទាមទារឲ្យអតីតតារាចម្រៀងរូបនេះ ឆាប់សងបំណុលរបស់ខ្លួន។
ក្នុងនោះដែរ តាមរយៈទំព័រ Sina បានរាយការណ៍ថា តុលាការទីក្រុងប៉េកាំង បានចេញសេចក្តីសម្រេចមួយដោយស្នើសុំឱ្យ លោក Wu Yifan ទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ សម្រាប់ក្រុមហ៊ុន Vatti ដោយ តារាប្រុសរូបនេះ ត្រូវបង់ប្រាក់ចំនួន ១៧,៥ លានយ័ន (ប្រហែល ២,៧ លានដុល្លារ) ជាបន្ទាន់ដល់ដើមបណ្តឹង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីដើមខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ត្រូវបានគេដឹងថា ទ្រព្យសម្បត្តិរបស់លោក Wu Yifan ត្រូវបានបិទជិត រួមទាំងភាគហ៊ុន អចលនទ្រព្យ និងគណនីធនាគារដែលមានតម្លៃជាង ១៧ លានដុល្លារ ក្នុងរយៈពេលពី ១ ទៅ ៣ ឆ្នាំ ផងដែរ៕
ប្រភព៖ Zingnews
សួមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]