ភ្នំពេញ៖ ចាប់តាំងពីថ្ងៃទី ២០ ខែកុម្ភៈមកដល់ពេលនេះ រឿងរ៉ាវដែលតារាភាពយន្តហូលីវូដអ្នកស្រី Angelina Jolie មកលេងប្រទេសកម្ពុជា នៅតែជាប្រធានបទក្ដៅដែលអ្នកនិយមលេងបណ្ដាញសង្គមជាច្រើននាំគ្នាចាប់អារម្មណ៍ និងមានការតាមដានមិនដាច់មួយសកម្មភាពនោះឡើយ ជាពិសេសនៅពេលដែលអ្នកខ្លះបានជួបតារាស្រីរូបនេះនៅខាងក្រៅផ្ទាល់ក្នុងក្រុងភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះរយៈពេលប៉ុន្មានថ្ងៃមកនេះ Angelina Jolie បានធ្វើដំណើរទស្សនកិច្ច និងកម្សាន្តជាច្រើនកន្លែងដូចជាខេត្តសៀមរាប បាត់ដំបង និងផ្សារទួលទំពូងក្រុងភ្នំពេញផងដែរ។ ហើយក្នុងនោះបន្ទាប់ពីបានដើរមើលពីការរបស់ប្រទេសកម្ពុជាហើយ តារាស្រីវ័យ ៤៦ឆ្នាំរូបនេះ ថែមទាំងបានពោលពាក្យក្នុងចិត្តយ៉ាងមានអត្ថន័យនៅលើគណនី IG បែបនេះថា៖ 

Angelina Jolie

យ៉ាងណាមិញ នៅពេលដែលមហាជន ក៏ដូចជាក្រុមអ្នកគាំទ្រ បានឃើញនូវពាក្យពេចន៍ឃ្លោងឃ្លាទាំងនេះរបស់ Angelina Jolie ហើយ ឃើញថាម្នាក់ៗក៏បានចូលទៅខមិនជាមួយពាក្យសរសើរ និងស្វាគមន៍យ៉ាងកក់ក្ដៅបន្ថែមដល់តារារូបនេះជាច្រើនហូរហែផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]