វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៨២.១២៦ ករណីបន្ថែមទៀត កាលពីថ្ងៃពុធនេះ រួមជាមួយអ្នកជំងឺជាសះស្បើយ អាចចាកចេញពីមន្ទីរពេទ្យចំនួន ១៥.៦៤១ នាក់ និងករណីស្លាប់ចំនួន ៩១ នាក់។

ក្រសួងសុខាភិបាល បាននិយាយនៅក្នុងការជូនដំណឹងប្រចាំថ្ងៃថា ករណីថ្មីបំផុត រួមទាំងការនាំចូល ១៧ និងការឆ្លងក្នុងស្រុកចំនួន ៨២,១០៩ ករណី ត្រូវបានរកឃើញនៅក្នុងខេត្ត និងក្រុងចំនួន៦២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររម្លឹកដែរថា ប្រទេសវៀតណាមបានកត់ត្រាការឆ្លងក្នុងស្រុកចំនួន ៥៥,៨៧១ករណី កាលពីថ្ងៃអង្គារ។ ប្រទេសនេះបានកត់ត្រាការឆ្លងសហគមន៍ចំនួន ២,៩៦៥,០៩២ ករណី នៅក្នុងខេត្ត-ក្រុងចំនួន ៦៣ របស់ខ្លួនចាប់តាំងពីរលកមេរោគទី ៤ បានផ្ទុះឡើងកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១ ។ ប្រជាជន លើសពី ២.៣១ លាននាក់ បានជាសះស្បើយពីកូវីដ១៩។

វ៉ាក់សាំងប្រមាណ ១៧៥.៦ លានដូស ត្រូវបានផ្តល់ទៅឱ្យប្រជាជនពេញវ័យនៃប្រជាជនវៀតណាម ដែលមានចំនួន ៩៨លាននាក់ រួមទាំងការចាក់លើកទី១ ៧០,៨៩៩,០២៥, ៦៧,៣២៩,៨៨៣ ដូសទីពីរ, ១៣,៥៥៤,០៥១ ចាក់ដូសបឋមបន្ថែម និង ២២,៣៩៨,៣៥៣ ដូសជំរុញ៕

រូបភាព
រូបភាព

ប្រភព៖ Tuoitre

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]