ខេត្តកំពង់ចាម៖ កាលពីពេលថ្មីៗកន្លងទៅនេះ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ប្រចាំខេត្តកំពង់ចាម និងខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យអនុលោមភាពនៃទំនិញតាមផ្ទះលក់ទំនិញនានា ផ្សារ និងម៉ាត ក្នុងស្រុកកងមាស និងក្រុងព្រះសីហនុ។ ក្នុងនោះមន្ត្រីជំនាញបានត្រួតពិនិត្យ និងរកឃើញអាល់កុលក្លែងក្លាយ(មេតាណុល) ចំនួន ៦១,៥០លីត្រ ទំនិញចម្រុះខូចគុណភាពចំនួន ៦.៧០គីឡូក្រាម និងដំណាប់ដូងខូចគុណភាពចំនួន ២កេស។

យ៉ាងណាមិញ គួរបញ្ជាក់ផងដែរថា ចំពោះមេតាណុល និងទំនិញខូចគុណភាពទាំងនោះត្រូវបានមន្ត្រីជំនាញដកហូត ដើម្បីរៀបចំនីតិវិធីកម្ទេចចោល ចំណែកឯអាជីវករដែលបានដាក់តាំងលក់ទំនិញដែលមិនអនុលោមទាំងនោះត្រូវបានមន្ត្រីយើងធ្វើការពិន័យអន្តរការណ៍តាមច្បាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

ប្រភព៖: អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

សកម្មភាពសមត្ថកិច្ចកំពុងធ្វើការពិនិត្យ
សកម្មភាពសមត្ថកិច្ចកំពុងធ្វើការពិនិត្យ
សកម្មភាពសមត្ថកិច្ចកំពុងធ្វើការពិនិត្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]