ភ្នំពេញ៖ នាពេលថ្មីៗនេះ តារាសម្តែងអាមេរិក Angelina Jolie ត្រូវបានឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សរសើរពេញៗមាត់ចំពោះ សកម្មភាពគម្រោងអភិរក្សធនធានធម្មជាតិនៅប្រទេសកម្ពុជា ដែលផ្តួចផ្តើមចេញពីតារាស្រីរូបនេះផ្ទាល់។
ដោយឡែក នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកទំព័រ ក្រសួងបរិស្ថាន បានសរសេរបញ្ជាក់ថា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងអំណរ គុណចំពោះលោកស្រី Angelina Jolie តារាភាពយន្តហូវីដដ៏ល្បីល្បាញដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារនិង អភិរក្សធនធានធម្មជាតិនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងការសហការលើផ្នែកផ្សេងៗទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងការថ្លែងអំណរគុណនេះ គឺបានធ្វើឡើងក្នុងជំនួបគួរសមមួយរវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Angelina Jolie នៅទីស្តីការក្រសួងបរិស្ថាន នៅអំឡុងលោកស្រីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ពីការបន្តកិច្ចសហការ និងការគាំទ្ររបស់ក្រសួងបរិស្ថាន ចំពោះគម្រោងអភិរក្សដែលផ្តួចផ្តើមដោយលោកស្រី Angelina Jolie៕
ប្រភព៖ ក្រសួងបរិស្ថាន
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]