អ៊ុយក្រែន៖ ស្របពេលដែលការប្រឈមមុខដាក់គ្នា រហូតដល់ថ្នាក់ឈានដល់ការប្រើប្រាស់អា.វុ.ធរវាងប្រទេសអ៊ុយក្រែន និងរុស្សី កំពុងបន្តកើតមាន ប្រជាជនជាច្រើនមុឺននាក់ដែលមានទីលំនៅនៅក្នុងរដ្ឋធានីទីក្រុងគៀវបានធ្វើការជម្លៀសខ្លួន ដោយមានអ្នកខ្លះបានធ្វើដំណើរតាមរថយន្ត រីឯអ្នកខ្លះទៀតបានធ្វើដំណើរតាមរថភ្លើង និងមធ្យោបាយធ្វើដំណើរផ្សេងៗទៀតក្នុងគោលបំណងទៅរកទីទួលសុវត្ថិភាព។

ជាប្រការដែលគួរឲ្យកត់សម្គាល់ និងអាណិតជាទីបំផុតនោះគឺថា ផ្អែកតាមប្រភពរូបថតពីសារព័ត៌មានធំៗនៅលើពិភពលោករួមមានជាអាទិ៍ CNN CNA BBC និងប្រភពសារព័ត៌មានផ្សេងៗទៀត បានបង្ហាញនៅរូបថតរបស់ប្រជាជនអ៊ុយក្រែន ដោយមានអ្នកខ្លះឈរអោបកូន រីឯអ្នកខ្លះទៀតលាសង្សារ ឬឪពុកម្តាយ ស្របពេលដែលភ្លើងស.ង្រ្គាម កំពុងតែឆាបឆេះនៅលើទឺកដីកំណើតរបស់ខ្លួន៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

ប្រភព៖: CNA

១/.ស្រ្តីម្នាក់កំពុងបីឆ្មាក្នុងដៃ ពេលកំពុងជម្លៀសខ្លួន

ស្រ្តីម្នាក់កំពុងបីឆ្មាក្នុងដៃ

២/.គូសង្សារមួយគូកំពុងនិយាយគ្នា ស្របពេលដែលដៃកំពុងកាន់ឥវ៉ាន់ បម្រុងនឹងចាកចេញ

គូសង្សារមួយគូកំពុងនិយាយគ្នា 

៣/.រថយន្តជាច្រើនកកស្ទះ ព្រោះប្រជាជនសម្រុកចេញពីរដ្ឋធានី

រថយន្តជាច្រើនកកស្ទះ 

៤/.គូសង្សារមួយគូអោបគ្នា និងនិយាយពាក្យពេចន៍ក្នុងចិត្ត ក្នុងស្ថានីយ៍រថភ្លើងមួយកន្លែង

គូសង្សារមួយគូអោបគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]