ហុងកុង៖ ថ្មីៗនេះ ខាងទូរទស្សន៍ហុងកុងបានសម្រេច ផ្លាស់ប្តូរគម្រោងថតរឿង ដោយសារឥទ្ធិពលនៃជំ.ងឺរាតត្បាត ដោយបច្ចុប្បន្ននេះ TVB បានកត់ត្រាករណីសិល្បករ និងបុគ្គលិកជាច្រើននាក់ ដែលបានឆ្លងជំ.ងឺកូវីដ១៩។
ក្នុងនោះដែរ យោងតាម សារព័ត៌មាន On បានរាយការណ៍ថា TVB បានប្រកាសផ្អាកការថតរឿងទូរទស្សន៍ទាំងអស់ ដែលមាននៅក្នុងផលិតកម្ម ហើយពេលវេលាដែលរំពឹងថានឹងឈប់ថតគឺ ៥ថ្ងៃ ដែលចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត តាមប្រភព HK01 បានបង្ហាញថា មានអ្នកតំណាង TVB បានចេញមកនិយាយថា តាមរយៈការធ្វើតេស្តយ៉ាងឆាប់រហ័ស ករណីវិជ្ជមានជាច្រើននៃជំ.ងឺកូវីដ១៩ ត្រូវបានរកឃើញនៅក្នុងក្រុមការងារថត។ ហើយដើម្បីទប់ស្កាត់ការរីករាលដាល និងធានាសុវត្ថិភាពរបស់បុគ្គលិក TVB បានសម្រេចចិត្តផ្អាកការថតរឿង។
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]