ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក បានចាប់ដំណើរការប្រតិបត្តិការជាផ្លូវការ ព្រមទាំងបានរៀបចំកម្មវិធីសម្ពោធផលិតផលរបស់ខ្លួនយ៉ាងជោគជ័យជាអនេកបការ។
ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លីស៊ីន គ្រុប នៅកម្ពុជា ដែលមានស្មារតីស្នូលគឺ "ការយកចិត្តទុកដាក់ និងការថែទាំគ្រប់ជ្រុងជ្រុយ អមដោយការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងការកសាងជីវិតដែលពោរពេញសុខុមាលភាព និងល្អឯក" គួបផ្សំនឹងការប្រកាន់ខ្ជាប់នូវគោលគំនិតក្នុងការស្រាវជ្រាវ និងនវានុវត្ដន៍ប្រកបដោយភាពច្នៃប្រឌិត និងការការពារបរិស្ថាន ក្នុងប្រតិបត្តិការអាជីវកម្មជីវវេជ្ជសាស្ត្រ ដែលមានសកម្មភាពស្នូលផ្តោតសំខាន់លើវិស័យសុខាភិបាលសម្រាប់មហាជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក ប្រកាន់ខ្ជាប់នូវគោលគំនិតនវានុវត្ដន៍ និងការបង្កើតខ្សែសង្វាក់ផលិតផល ដែលមានតុល្យភាព ភាពសុខដុម ធម្មជាតិ មិនប៉ះពាល់ និងការពារដល់បរិស្ថាន។ អាជីវកម្មចម្បងរបស់ក្រុមហ៊ុន រួមមានជីវឱសថ អាហារបំប៉នសុខភាព កន្លែងថែទាំសុខភាព កន្លែងសម្រាកលំហែកាយ និងវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រ។ លើសពីនេះទៀត ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក ក៏គ្រោងនឹងបង្កើតទីតាំងវេជ្ជសាស្រ្តលំដាប់ថ្នាក់អន្តរជាតិប្រចាំអាស៊ីអាគ្នេយ៍នៅ SNC ក្រុងលីស៊ីនថ្មីនៅខេត្តព្រះសីហនុ ហើយទៅថ្ងៃអនាគត ក្រុមហ៊ុននឹងផ្តោតលើការអភិវឌ្ឍគ្រប់វិសាលភាពក្នុងវិស័យសុខាភិបាលនៅកម្ពុជា។
ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក ជឿជាក់ថា គុណភាពផលិតផលគឺជាមូលដ្ឋានគ្រឹះរបស់អាជីវកម្ម និងជាប្រភពនៃនវានុវត្តន៍ និងបច្ចេកវិទ្យា។ ទន្ទឹមនឹងកិច្ចខិតខំស្រាវជ្រាវរបស់ខ្លួន ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក ក៏បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនជីវបច្ចេកវិទ្យាជាច្រើន ដោយចាប់ផ្តើមពីការគ្រប់គ្រងប្រភពផលិតផល វត្ថុធាតុដើម រោងចក្រ GMP រហូតដល់ការបន្តចែកចាយដល់អ្នកប្រើប្រាស់ ដើម្បីធានាថា ផលិតផលខ្លួនពិតជាជួយការពារបរិស្ថាន មានសុវត្ថិភាព ប្រកបដោយវិជ្ជាជីវៈ និងមានគុណភាពខ្ពស់។
សម្រាប់ប្រជាជនជុំវិញសកលលោកក្នុងឆ្នាំ ២០២២ គឺជាឆ្នាំមួយដែលពោរពេញដោយការផ្លាស់ប្តូរ។ ស្របពេលដែលវីរុសអូមីក្រុងបន្តលុកលុយជាសកល វាគឺជាស្ថានការណ៍មួយ ដែលមិនធ្លាប់កើតមានទាល់តែសោះក្នុងមួយសតវត្សចុងក្រោយនេះ ហើយមនុស្សគ្រប់គ្នាច្បាស់ជាមានចម្ងល់ថា៖ តើជំងឺកូវីដ-១៩ នឹងចប់នៅពេលណា? តើជំងឺកូវីដ-១៩ នឹងវិវត្តយ៉ាងណាទៀតក្នុងឆ្នាំ ២០២២?
ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ប្រទេសជាច្រើនបានប្រើប្រាស់ធនធានមនុស្ស និងហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការស្រាវជ្រាវ និងបង្កើតវ៉ាក់សាំង។ ស្របពេលជាមួយគ្នានេះផងដែរ ក្រុមហ៊ុនផលិតឱសថធំៗជុំវិញពិភពលោក អ្នកវិទ្យាសាស្ត្រផ្នែកវេជ្ជសាស្ត្រ និងអ្នកវិទ្យាសាស្ត្រផ្នែកឱសថសាស្ត្រក៏បានចំណាយធនធានហិរញ្ញវត្ថុ និងកម្លាំងកាយចិត្តជាច្រើន ដើម្បីបង្កើតឱសថ ដែលមានប្រសិទ្ធភាពពិសេសក្នុងការព្យាបាល និងកាត់បន្ថយអត្រាមរណភាពពីជំងឺកូវីដ-១៩។
ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដរបស់ក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក បានសហការជាមួយបណ្តាអង្គភាពមានឈ្មោះល្បីល្បាញជាច្រើននៅលើពិភពលោក និងក្រុមហ៊ុនផលិតឱសថធំៗ ហើយបានឈានទៅបង្កើតផលិតផលប្រឆាំងនឹងជំងឺកូវីដ-១៩ ចំនួនពីរមុខគឺ "COVHealth™" និង "តែផ្សំពីរុក្ខជាតិបុរាណ (Cao Ben Fang Yu Cha)" ហើយក៏បានក្លាយជាតំណាងលក់ផ្តាច់មុខប្រចាំនៅកម្ពុជារបស់ផលិផលបាញ់សម្លាប់មេរោគ "Germagic" ។
"COVHealth™" គឺជាឱសថបុរាណចិនមានធាតុផ្សំច្រើនមុខ ប្រកបដោយភាពច្នៃប្រឌិតថ្មី ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដោយក្រសួងសុខាភិបាល និងសុខុមាលភាពតៃវ៉ាន់ ហើយត្រូវបានផលិតឡើងដោយវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រចិនសែតៃវ៉ាន់ និងក្រុមគ្រូពេទ្យជំនាញខាងវេជ្ជសាស្ត្រចិនសែ។ ផលិតផលនេះ គឺជាផលិតផលឱសថបុរាណចិនផ្សំពីរុក្ខជាតិសុទ្ធ និងគ្មានផលរំខានអ្វីឡើយ ហើយគឺជាឱសថបុរាណចិនជម្រើសទីមួយសម្រាប់ប្រើព្យាបាលជំងឺកូវីដ-១៩។ តាមរយៈការធ្វើតេស្តជាច្រើនលើកច្រើនសាររួចមក បង្ហាញឲ្យឃើញថា ឱសថនេះអាចរារាំងសកម្មភាព និងការចម្លងរបស់វីរុស កាត់បន្ថយអាការៈជំងឺ បង្កើនល្បឿនជាសះស្បើយពីជំងឺរលាកសួត និងជួយឲ្យអ្នកជំងឺឆាប់ជាសះស្បើយឡើងវិញ។ នាពេលបច្ចុប្បន្ន ឱសថនេះមានលក់នៅអឺរ៉ុប អាមេរិក អូស្ត្រាលី អាហ្វ្រិក និងអាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងៗទៀតលើពិភពលោក។
ផលិតផល "Germagic" បានឆ្លងកាត់ការធ្វើតេស្តសាកល្បងតាមស្តង់ដាររបស់ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) ដែលប្រើប្រាស់ "មេរោគកូវីដ-១៩ពិត" ហើយលទ្ធផលបានបង្ហាញថា វាមានប្រសិទ្ធភាពសម្លាប់មេរោគ SARS-CoV-2 ដល់ទៅ ៩៩,៩%។ ផលិតផលនេះបានទទួលប្រកាសនីយបត្រតក្កកម្មជាង ១០ នៅជុំវិញពិភពលោក។
តែផ្សំពីរុក្ខជាតិបុរាណ គឺជាភេសជ្ជៈសុខភាព ដែលត្រូវបានបង្កើតឡើងជាពិសេសដោយក្រុមហ៊ុន លីស៊ីន បាយអូថេក ឯ.ក យោងទៅតាមលក្ខណសារពាង្គកាយ របស់មនុស្ស ដែលអាចបង្កើនភាពស៊ាំ ពង្រឹងការការពារផ្លូវដង្ហើមផ្នែកខាងលើ និងសួត ព្រមទាំងបង្កើតប្រព័ន្ធការពាររាងកាយក្នុងខ្លួនទៀតផង។ លើសពីនេះទៀត តែនេះផលិតឡើងតាមរូបមន្តសម្ងាត់ពិសេស ដែលអាចរក្សាប្រសិទ្ធភាពការពាររបស់វាបានល្អបំផុត ដោយមិនចាំបាច់ត្រូវឆុង និងស្ងោរយូរឡើយ។
បច្ចុប្បន្ននេះ ទោះបីពិភពលោកចាប់មានប្រក្រតីភាពឡើងវិញបន្តិចម្តងៗ ក្រោយពីការផ្ទុះជំងឺរាតត្បាតមួយនេះក្តី វត្តមាននូវថ្នាំព្យាបាលកូវីដ-១៩ ថ្មីនេះ ប្រៀបដូចជាការបំពាក់បន្ថែមនូវអាវុធដ៏មានអានុភាពក្នុងការប្រឆាំងនឹងជំងឺរាតត្បាតជាសាកលនេះ ហើយការដាក់ឲ្យប្រើប្រាស់ថ្នាំ COV Health និង Germagic នៅកម្ពុជាប្រៀបដូចជាការចាក់បន្ថែមថ្នាំខ្លាំងមួយទៀត សម្រាប់ប្រជាជនគ្រប់ជាតិសាសន៍ក្នុងប្រទេសកម្ពុជាផងដែរ។
ក្រោមវត្តមានរបស់កងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទាំងបីគឺ "វ៉ាក់សាំង + ឱសថ + ថ្នាំបាញ់សម្លាប់មេរោគ" ការគ្រប់គ្រងជំងឺកូវីដ-១៩ នៅកម្ពុជានឹងកាន់តែមានភាពប្រសើរឡើង ការងើបឡើងនៃសេដ្ឋកិច្ចសកលក៏កាន់តែស្ទុះល្បឿនទៅមុខ ហើយយើងជឿជាក់ថា ជំងឺកូវីដ-១៩ នឹងបញ្ចប់ក្នុងពេលឆាប់ៗដីខ្លីខាងមុខនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]