ភ្នំពេញ៖ កម្មវិធីប្រកួត ហ្វ្រេសស៊ី ហ្គើល & ប៊យ (Freshie Girls & Boys) បានរៀបចំឡើងរាល់ឆ្នាំអស់រយៈពេល ២០ ឆ្នាំមកហើយ ហើយនៅឆ្នាំនេះដែរ គណៈកម្មការរៀបចំកម្មវិធីប្រកួត បានធ្វើការផ្លាស់ប្តូរដ៏ធំមួយនោះគឺ ក្នុងឆ្នាំនេះ នឹងមានការរៀបចំកម្មវិធីប្រកួតដោយប្រើឈ្មោះ ហ្វ្រេសស៊ី ហ្គើល & ប៊យ កម្ពុជា ២០២២ (Freshie Girls & Boys Cambodia 2022) ដើម្បីជ្រើសរើសជ័យលាភី ប្រុស ១រូប ស្រី ១រូប ជាតំណាងបេក្ខភាពកម្ពុជា ទៅចូលរួមប្រកួតក្នុងកម្មវិធី ហ្វ្រេសស៊ី ហ្គើល & ប៊យ អាស៊ាន ២០២២ (Freshie Girls & Boys ASEAN 2022) ដែលរៀបចំឡើងជាលើកដំបូងនៅប្រទេសកម្ពុជា ដោយមាន ហ្វ្រេសស៊ី ហ្គើល & ប៊យ (Freshie Girls & Boys) មកពីប្រទេសនានា ក្នុងអាស៊ាន មកចូលរួមប្រកួតផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហ្វ្រេសស៊ី ហ្គើល & ប៊យ អាស៊ាន ២០២២ (Freshie Girls & Boys ASEAN 2022) ជាកម្មវិធីប្រកួតដែលរៀបចំឡើងជាលើកដំបូង ក្នុងវត្ថុបំណង ដើម្បីឱ្យយុវជន យុវតី នៃប្រទេសក្នុងអាស៊ាន បានចែករំលែកគ្នានូវវប្បធម៌ និងទេសចរណ៍ ព្រមទាំងឱ្យយុវជន យុវតី បានយល់ដឹងពីសភាពបរិស្ថានក្នុងកម្រិតអាស៊ាន ។ អត្ថប្រយោជន៍ ដែលកម្ពុជានឹងទទួលបានពីការប្រកួតក្នុងលើកនេះ និងជាអ្វីដែលប្រទេសយើងនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើននោះគឺ បានផ្សព្វផ្សាយ និងលើកកម្ពស់នូវវិស័យទេសចរណ៍ និងវប្បធម៌ ដោយយើងខ្ញុំនឹងនាំ ហ្វ្រេសស៊ី ហ្គើល & ប៊យ (Freshie Girls & Boys) ទាំង ១០ ប្រទេសអាស៊ាន ទៅបំពេញសកម្មភាពផ្សេងៗនៅខេត្តសៀមរាប និងខេត្តព្រះសីហនុ ។ 

សម្រាប់ការប្រកួត ហ្វ្រេសស៊ី ហ្គើល & ប៊យ អាស៊ាន ២០២២ (Freshie Girls & Boys ASEAN 2022) នឹងធ្វើឡើងនៅត្រីមាសទី៤ ក្នុងឆ្នាំ២០២២ ដោយនាយករៀបចំនៃប្រទេសនីមួយៗ (National Director) នឹងរៀបចំកម្មវិធីប្រកួត ដើម្បីស្វែងរកបេក្ខភាពតំណាងប្រទេសរបស់ខ្លួន មកប្រកួតនៅកម្ពុជា ។ 

រីឯកម្មវិធីប្រកួត ហ្វ្រេសស៊ី ហ្គើល & ប៊យ កម្ពុជា ២០២២ (Freshie Girls & Boys Cambodia 2022) នឹងមានការជ្រើសរើសបេក្ខភាពតំណាងកម្ពុជា ហើយនឹងរៀបចំឡើងក្នុងខែមេសា ឆ្នាំ២០២២ ដោយនឹងចាប់ផ្តើមទទួលការដាក់ពាក្យចូលរួមប្រកួត ចាប់ពីថ្ងៃទី ២៥​​ ខែកុម្ភៈ ឆ្នាំ២០២២ តទៅ ។ សូមអញ្ជើញយុវជន យុវតី ដែលមានចំណាប់អារម្មណ៍ប្រកួត ដាក់ពាក្យ តាមរយៈហ្វេសប៊ុកហ្វេនផេក Freshie Cambodia

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ 076 66666 18 / 015 667 666 (វេលាម៉ោង 9ព្រឹក - 5ល្ងាច) ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]