ថៃ៖ មិនត្រឹមតែជាតារាសម្ដែងប្រុសដ៏មានទេពកោសល្យនោះទេ តែ លោក Alex Rendell បានធ្វើឲ្យហ្វេនៗជាច្រើនកាន់តែចាប់អារម្មណ៍ ជាមួយនឹងភាព​លេចធ្លោ​មួយ​ទៀត​ ដែលរូបលោកតែងតែចេញមកធ្វើការងារសង្គម ដើម្បីបរិស្ថាន ផងដែរ។ ​

ដោយឡែក ថ្មីៗនេះ Alex Rendell ស្រាប់តែបានបង្ហាញពីជីវិតឯកជនរបស់ខ្លួនវិញម្ដង ដោយបានបាន​ធ្វើ​បច្ចុប្បន្នភាព បញ្ចេញឲ្យអ្នកគាំទ្រជាច្រើន បានឃើញពីទិដ្ឋភាព​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​ ដែលជិតសាងសង់រួចរាល់។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសនោះដែរ តាមរយៈChannel របស់លោក Alex Rendell បានបង្ហាញឲ្យឃើញពី ផ្ទះថ្មីដ៏ធំល្វឹងល្វើយ ដែលបានចូលរួមជាមួយគ្រួសារ ដើម្បីជួយឲ្យសុបិន្តក្លាយជាការពិត ហើយផ្ទះមួយនេះ​ ត្រូវបានម្ចាស់ខ្លួន លើកឡើងថា នឹងត្រូវបែងចែកជាតំបន់មួយៗ សម្រាប់មនុស្សម្នាក់ៗថែមទៀត ដែលគ្រប់គ្នាម្នាក់ៗនោះ នឹងមានគំនិតចេញមករចនាផ្ទាល់ខ្លួន ។

យ៉ាងណាមិញ បើទោះបីជាផ្ទះមួយនេះធ្វើមិនទាន់រួចរាល់ក្ដី ប៉ុន្តែត្រូវបានហ្វេនៗសរសើរពីភាពស្រស់ស្អាតគ្រប់ជ្រុងជ្រោយ និងមានបរិយាកាស​ដ៏ស្រស់ស្រាយ ដែលធ្វើឲ្យពួកគេកំពុងទន្ទឹងរង់ចាំមើលពីផ្ទះដ៏ស្រស់ស្អាតនេះនៅពេលខាងមុខ ផងដែរ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

ទិដ្ឋភាពផ្ទះ Alex Rendell
ទិដ្ឋភាពផ្ទះ Alex Rendell
ទិដ្ឋភាពផ្ទះ Alex Rendell
ទិដ្ឋភាពផ្ទះ Alex Rendell
ទិដ្ឋភាពផ្ទះ Alex Rendell
ទិដ្ឋភាពផ្ទះ Alex Rendell
ទិដ្ឋភាពផ្ទះ Alex Rendell
ទិដ្ឋភាពផ្ទះ Alex Rendell

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]