ខេត្តកំពង់ធំ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ពោលគឺកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ម៉ូតូដល់សិស្សប្រឡងជាប់និទ្ទេសAចំនួន៤១នាក់ នៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ នៅមណ្ឌលខេត្តកំពង់ធំ ប្រកបដោយភាពអធិកអធម ដោយម្នាក់ៗទទួលបានម៉ូតូថ្មីស្រឡាងម្នាក់មួយគ្រឿងតែម្តង។
យ៉ាងណាមិញ ថ្លែងមានប្រសាសន៍សំណេះសំណាលជាមួយសិស្សានុសិស្ស និង អាណាព្យាបាលសិស្សទាំង ៤១នាក់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំបានអបអរសាទរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ដែលបានខិតខំប្រឹងតែរៀនសូត្ររហូតដល់ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២០ - ២០២១ ទទួលបាននិទ្ទេសA នៅពេលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែរថា ខេត្តកំពង់ធំ មានសិស្សប្រលងជាប់និទ្ទេសA សរុបចំនួន៤១នាក់ ក្នុងនោះមានសិស្សស្រីចំនួន២៣នាក់ ដែលជាចំនួនដ៏ច្រើនមួយក្នុងបើធៀបទៅនឹងបណ្តាខេត្តដទៃទៀត៕
ប្រភព៖: ហ្វេសប៊ុករដ្ឋបាល ខេត្តកំពង់ធំ
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]