ឥណ្ឌូនេស៊ី៖ គ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ បានវាយប្រហារតំបន់ Pasaman Barat ក្នុងខេត្ត West Sumatra នៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ ទី២៥នេះ ដោយបានអង្រួនអគារ ក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដែលនៅជិតខាង។
យោងតាមទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី បានឱ្យដឹងនៅលើបណ្តាញសង្គម Twitter ថា គ្រោះរញ្ជួយដី បានកើតឡើងនៅម៉ោង ៨៖៣៩ នាទីព្រឹក ម៉ោងក្នុងស្រុក ជាមួយនឹងចំណុចកណ្តាលស្ថិតនៅចម្ងាយប្រហែល ១៧ គីឡូម៉ែត្រភាគឦសាននៃតំបន់នេះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីបានកើតឡើងនៅជម្រៅ ១០ គីឡូម៉ែត្រ ហើយមិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមិនោះទេ។ កោះចំនួន ១៧,០០០ របស់ប្រទេសឥណ្ឌូណេស៊ី ងាយនឹងកើតមានការរញ្ជួយដី ដោយសារប្រទេសនេះជាប់ខ្សែក្រវាត់ប៉ាស៊ីហ្វិក ដែលជាខ្សែបន្ទាត់ពុះជ្រែកផែនដី (Fault line) និងភ្នំភ្លើងដែលបណ្តាលឱ្យមានការរញ្ជួយដីជាញឹកញាប់៕
ប្រភព៖ Bloomberg
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]