ថៃ៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីមានការរាយការណ៍ និងមានការចែករំលែកតៗគ្នាពេញបណ្ដាញសង្គម ពី តារាសម្ដែងស្រី Tangmo ដែលបានរអិលធ្លាក់ចូលក្នុងទន្លេ Chao Phraya ពីលើទូកកម្សាន្ត កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ត ខណៈមិនទាន់រកឃើញនៅឡើយមកទល់ពេលនេះ។

យ៉ាងណាមិញ តាមប្រភពថៃបានបញ្ជាក់ថា បន្ទាប់ពីរុករកក្នុងទន្លេចៅប្រះយ៉ាតាំងពីយប់ រហូតដល់ម់ោងជាង7ព្រឹក សមត្ថកិច្ចបានបញ្ឈប់ការរកបន្តរទៀតដើម្បីប្រជុំផែនការថ្មី ហើយបរិវេណនោះមានទូកចរាចរណ៍ច្រើននាពេលព្រឹក ដែលពិបាកក្នុងការរុករក សមត្ថកិច្ចបានព្រលយពាក្យថា តាមបទពិសោធន៍គេនឹងអាចជួបស.ព (បើស្លា.ប់)នៅក្នុងកំឡុងពេលថ្ងៃត្រង់នេះ គឺ១២ម៉ោងក្រោយហេតុការណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរ ករណីនេះមិនមានការឆ្លើយតបណាមួយពី អ្នករួមដំណើរចំនួន៥នាក់រួមទាំងអ្នកបើកទូក ថាមានរឿងអ្វីមុនកើតហេតុ ដោយម្តាយTangmo ដឹងរឿងតាម Social media ប៉ុណ្ណោះដោយសារទូរសព្ទទៅ អ្នកចាត់ការផ្ទាល់ខ្លួនមិនលើកទូរសព្ទ ហើយក៏មិនដឹងTangmo ជិះទូកទៅជាមួយអ្នកណាខ្លះ ករណីនេះកំពុងត្រូវបានស៊ើបអង្កេតផងដែរ៕

ប្រភព៖ Drama Vibe

សូមទស្សនារូបភាពខាងក្រោម៖

 Tangmo
 Tangmo
 Tangmo
សកម្មភាពរុករក
សកម្មភាពរុករក
សកម្មភាពរុករក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]