រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនខ្មែរប្រាកដជាស្គាល់ តារាចម្រៀង សួស វីហ្សា ច្បាស់ជាក់ជាមិនខាន ក្រោយពេលល្បីឈ្មោះក្នុងវិស័យចម្រៀងខ្មែររួចហើយនោះ រូបនាងក៏ត្រូវបងប្អូនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង នឹងជីវិតអភិជនហ៊ឺហារបស់រូបនាងនិងគ្រួសារ ក្នុងរយៈពេលចុងក្រោយនេះផងដែរ។
ទន្ទឹមនឹង ការផ្អាកមិនសូវចេញច្រៀងឲ្យខ្លាំងក្លា បន្ទាប់ពីសះស្បើយពីជំងឺកូវីដ តារាចម្រៀងរូបនេះ ក៏ចាប់ផ្តើមចាប់មុខរបរលក់អនឡាញ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតទទួលបាន អ្នកទស្សនាច្រើនជាងគេ មិនធ្លាប់មាននៅស្រុកខ្មែរ ដែលការLiveគ្មាន ការហែកហួរគ្នា មានតែរឿងកំប្លែងសើចសប្បាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្ទុយទៅវិញ ចាប់មុខរបរនេះមិនទាន់ប៉ុន្មានផង ស្រាប់តែពេល តារាស្រី សួស វីហ្សា ប្រកាសខ្លួនផ្អាកប្រើប្រាស់សម្លេងជាបន្ទាន់ ដើម្បីថែរក្សាសុខភាពបំពង់ករបស់ខ្លួន ក្រោយពេល សម្លេងរបស់ខ្លួនចាប់ផ្តើមស្អក និយាយចេញតែខ្យល់ បាត់បង់សម្លេងដើម រយៈពេលជាង២ខែ ចុងក្រោយលទ្ធផល គ្រូពេទ្យបញ្ជាក់ថា ដោយសារតែ ការប្រើប្រាស់ជ្រុល និយាយនិងស្រែកខ្លាំង ក្នុងការលក់អនឡាញរបស់ខ្លួន ធ្វើឲ្យបំពង់ករបស់រូបនាងត្រូវមានបញ្ហាយ៉ាងដូច្នេះ។
លើសពីនេះទៅទៀត គ្រូពេទ្យបាន ឲ្យរូបនាងផ្អាកការប្រើប្រាស់សម្លេងជាបន្ទាន់ កុំនិយាយច្រើននិងខ្លាំងៗ ជាពិសេស ត្រូវផ្អាកការនិយាយលក់តាមអនឡាញ បើមិនចង់ឲ្យមកជួបពេទ្យលើកក្រោយ ដើម្បីវះកា.ត់នោះ ហេតុនេះហើយ ទើបរូបនាងចេញមកអះអាងថា ខ្លួនមានសុខភាពធម្មតា គ្រាន់តែបំពង់កត្រូវផ្អាកការប្រើប្រាស់តែប៉ុណ្ណោះ ចុងក្រោយរូបនាង ក៏ផ្តាំផ្ញើដល់អ្នកលក់អនឡាញទាំងអស់ កុំឲ្យស្តាយក្រោយដូចរូបនាង គឺត្រូវប្រើប្រាស់បំពង់កសម្លេងខ្លួន កុំឲ្យលើសកម្រិតពេក៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]