ប្រទេសថៃ ៖ ពិតណាស់ តារាសម្ដែងស្រី Tangmo បានរអិលធ្លាក់ចូលទៅក្នុងទន្លេ Chao Phraya កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ខណៈដែលខាងសមត្ថកិច្ចកំពុងតែ ចុះស្រាវជ្រាវជាបន្ទាន់ទាំងកណ្តាលយប់ ទន្ទឹមនឹងនោះ ក៏មានការបញ្ជាក់ថា រូបនាងបានឡើងលើទូកជាមួយបុរស ៣នាក់ និងមនុស្សស្រី ២នាក់ ដោយចេញពីស្ពានសាងជី ឆ្ពោះទៅខេត្ត ននថាបុរី។
មកដល់ពេលនេះហើយ ក្រុមការងារជំនាញនៅតែបន្តរុករក តារាសម្តែង Tangmo ដែលតាមការសន្និដ្ឋាន បើរូបនាង បានបាត់បង់ជីវិតមែន សា.កស.ព នឹងអាចរកឃើញ នៅរសៀលថ្ងៃទី ២៥ កុម្ភៈនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ជុំវិញហេតុការណ៍បាត់ខ្លួនរបស់ តារាស្រីថៃរូបនេះ ហាក់មានចន្លោះប្រហោងគួរឲ្យសង្ស័យជាច្រើន ដែលធ្វើឲ្យហ្វេនៗគិតថា ហាក់មិនមែនជា ឧបទេវហេតុនោះឡើយ ព្រោះតែចំណុចទាំងនេះ ៖
- អ្នកម៉ាក់របស់តារាស្រី Tangmo ៖ កូនស្រីចេះហែលទឹកតាំងពីនៅក្មេង រីឯ អ្នកចាត់ការរបស់កូនស្រី ក៏ទាក់ទងមិនបាន ចំណែកទូរសព្ទកូនស្រីក៏ខលចូល តែគ្មានអ្នកទទួល។
- បងប្រុសតារាស្រី Tangmo ៖ មិត្តភក្តិរបស់ប្អូនបាត់ទៅណា បន្ទាប់ពីរូបនាងលង់ទឹក បាត់ទាំងមិត្តភក្តិ បាត់ទាំងកប៉ាល់។
ជាមួយនឹង ការរៀបរាប់ទាំងនេះ ហ្វេនៗផ្ទុះការងើងឆ្ងល់ ហេតុអ្វី បានជាមិត្តភក្តិទាំងនោះ ធ្លាក់ទឹកទាំងពីម៉ោង៨យប់ ហើយទើបផ្ទុះពត៌មានខ្ទង់ម៉ោង១១ជាងទៅវិញ ហើយកប៉ាល់នីមួយៗសុទ្ធតែមានឧបករណ៍សង្គ្រោះ តែហេតុអ្វីមិនជួយ? មិត្តភក្តិម្នាក់ធ្លាក់ទាំងមូល បែរជាមិនដឹងមិនតែប៉ុណ្ណោះ នៅនិយាយទូរសព្ទធ្វើដូចធម្មតា?៕
ប្រភព ៖ Thai Stara FanPage
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]