កម្សាន្ត​៖ ជាការពិតណាស់ Maddox Jolie Pitt ដែលគ្រប់គ្នាបានស្គាល់ថាគេគឺជាកូនខ្មែរ ជាក្មេងសំណាង១នាក់ក្នុងចំណោមក្មេងរាប់លាននាក់ក្នុងប្រទេសកម្ពុជា ដែលត្រូវជាកូនចិញ្ជឹមរបស់កំពូលតារាសម្ដែងហូលីវូដ គឺអ្នកស្រី Angelina Jolieហើយថ្មីៗនេះមានបណ្ដាលសារព័ត៌មានធំតូចជាច្រើន ត្រូវបានគេប្រកាសជាផ្លូវកាថាប្អូនជាមនុស្សតែម្នាក់គត់ក្នុងចំណោមកូនចិញ្ជឹមទាំងអស់ដែលបានទទួលទ្រព្យសម្បត្តិ១២០លាន$ពីអ្នកស្រី Angelina Jolie។

ជាមួយគ្នានេះ Maddox ត្រូវបានគេស្គាល់ថា មានឈ្មោះពិតថា «រ័ត្ន វិបុល» ប្អូនត្រូវបានអ្នកស្រីAngelina Jolie យកទៅចិញ្ចឹមក្នុងកំឡុងឆ្នាំ2002 ដែលពេលនោះប្អូនមានវ័យត្រឹមតែជិត2ឆ្នាំប៉ុណ្ណោះ។ ថ្វីត្បិត Maddox ទៅរស់នៅស្រុកគេតាំងពីមិនទាន់ដឹងក្ដីតែប្អូនក៏ស្រឡាញ់ប្រទេសដើមកំណើតខ្លួនព្រមទាំងឧស្សាហ៍ឡើងចុះមកញឹកញាប់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត សម្ថតភាពភាសារបស់ Maddox អាចប្រើបានដល់ទៅ៤ភាសា មានដូចជា ខ្មែរ អង់គ្លេស អេស្បាញ និងបារាំង។ ក្នុងនោះផងដែរ Maddox កំពុងសិក្សាផ្នែកបរិញ្ញាប័ត្រនៅប្រទេសកូរ៉េខាងត្បូង។ ទន្ទឹមនឹងនេះ បើទោះបីជាម្តាយចិញ្ចឹមពិតមែនតែ Maddox ស្រឡាញ់ម្ដាយខ្លាំងណាស់ប្អូនតែងតែលើកសរសើរពីសម្រស់និងសម្ថតភាពម្ដាយរបស់ខ្លួនពីការសាកសួរបទសម្ភាស៍រហូតមក។

ព្រមជាមួយគ្នានេះ Maddox ក៏ត្រូវបានឪពុកចិញ្ជឹមធ្វើបា.បរាង.កាយជាច្រើនផងដែល បន្ទាប់ពីប្អូនបានចូលខ្លួនទៅហាមឃាត់ កំឡុងពេលដែលម្ដាយឪពុកចិញ្ចឹមគេឈ្លោះគ្នានៅក្នុងយន្ដហោះឯកយន្ដរបស់ខ្លួន៕

ប្រភព៖ គាំទ្រខ្សែភាពយន្តខ្មែរ តារាខ្មែរ

សូមទស្សនារូបភាពខាងក្រោម៖

Angelina Jolie និង  Maddox
Angelina Jolie និង Maddox
Angelina Jolie និង អតីតស្វាមី និងកូនៗ
Angelina Jolie និង អតីតស្វាមី និងMaddox
ngelina Jolie និង អតីតស្វាមី និងMaddox
ngelina Jolie និងMaddox
ngelina Jolie និងMaddox
Maddox

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]