ភ្នំពេញ៖ ជឿជាក់ថា បងប្អូនប្រិយមិត្តប្រាកដជាបានស្គាល់ច្បាស់ តារាសម្ដែងប្រុសសម្បុរស្រឯមស្រស់រូបរាងសង្ហាមានមន្តស្នេហ៍ លោក ជា សុវណ្ណនរាហ៍ ដែលហ្វេនៗភាគច្រើនបានស្គាល់លោកតាមរយៈតួអង្គ នាយស្និត ដែលសម្ដែងនៅក្នុងរឿង «ក្រឡអីហ្នឹង»។

យ៉ាងណាមិញ បន្ទាប់ពីនោះ តារាប្រុសរូបនេះក៏បានបាត់មុខពីសិល្បៈមួយរយៈ មិនដែលឃើញ លោកលេចមុខនៅលើខ្សែភាពយន្តណាមួយឡើយ។ ដោយឡែក ថ្មីៗនេះ​លោកក៏ចាប់ផ្តើមមានសកម្មភាពឡើងវិញ ជាពិសេសនៅលើបណ្ដាញសង្គម ព្រមទាំងមានវត្តមាននៅ ក្នុងកម្មវិធីកិច្ចសម្ភាសន៍តាមទូរទស្សន៍នានាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងការបាត់មុខពីសិល្បៈ ជាងពីរឆ្នាំមកនេះ លោក ជា សុវណ្ណនរាហ៍ ក៏បានចេញមកស្រាយ នៅក្នុងកិច្ចសម្ភាសន៍ក្នុងកម្មវិធី តារាញូស៍ ថាដោយសារ លោកមានបញ្ហាខ្សោយសុខភាពផ្លូវអារម្មណ៍ ទើបធ្វើឲ្យលោកសម្រេចចិត្តផ្អាកសកម្មភាពថតខ្សែភាពយន្ត រហូតមកទល់បច្ចុប្បន្ន ដោយគ្រាន់តែទទួលឡើងកម្មវិធីតិចតួច ប៉ុណ្ណោះ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ជា សុវណ្ណនរាហ៍
ជា សុវណ្ណនរាហ៍ និង ទេព រិនដារ៉ូ
ជា សុវណ្ណនរាហ៍ និង សុខ សោម៉ាវត្តី
ជា សុវណ្ណនរាហ៍
ជា សុវណ្ណនរាហ៍
ជា សុវណ្ណនរាហ៍
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា សុវណ្ណនរា