សព្វថ្ងៃនេះ ករណីវីរុសអូមីក្រុងមិនទាន់ស្រាកស្រាន្តទេ នៅតែកើនមានច្រើលរាល់ថ្ងៃ បណ្ដាលឲ្យភាពភ័យខ្លាចនៃការឆ្លងនៅតែកើតមាន ពិសេសខ្លាចសមាជិកគ្រួសារចាស់ៗ និងកូនក្មេង។ ភាគច្រើន វីរុសអូមីក្រុងងាយឆ្លងទៅកាន់កូនក្មេងច្រើនជាងមនុស្សពេញវ័យ ហើយថ្មីៗនេះ គ្រូពេទ្យជំនាញថា ជំងឺទូទៅមួយអាចជារោគសញ្ញានៃវីរុសអូមីក្រុងលើកុមារ។
លោកវេជ្ជបណ្ឌិត Wassim Ballan អ្នកឯកទេសជំងឺឆ្លងកុមារបានឲ្យដឹងថា លោក និងសហការីបានកត់សម្គាល់ពីការកើនឡើងនៃជំងឺ croup ជាបណ្ដុំនៃការឈឺបំពង់កក្នុងចំណោមក្មេងៗដែលធ្វើតេស្ដវិជ្ជមានជំងឺកូវីដ ១៩ ជាពិសេសនៅក្នុងក្រុមក្មេងអាយុ ៥ឆ្នាំ និងតិចជាងនេះ ដែលមិនទាន់អាចចាក់វ៉ាក់សាំងការពារបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជំងឺ Croup ជាជំងឺទូទៅកើតលើក្មេងមួយ ដែលជាធម្មតាបណ្ដាលមកពីការឆ្លងមេរោគតាមរដូវនាំឲ្យមានការរលាក ឬហើមនៅក្នុងផ្លូវដង្ហើមផ្នែកខាងលើរបស់កុមារ ដែលមានទំហំតូចជាងមនុស្សពេញវ័យ និងក៏ជារោគសញ្ញាមួយរបស់វីរុសអូមីក្រុងកើតឡើងលើក្មេង។
លោក Ballan ពន្យល់បន្ថែមថា croup អាចចែកចេញជារឿងពីរ។ ទីមួយ គឺការក្អកដែលស្ដាប់ទៅដូចព្រុស។ រឿងមួយទៀតនោះគឺ ការដកដង្ហើមឮសំឡេងខ្សឺត ទោះបីជាអាអូនមិនក្អក ប៉ុន្តែពេលដកដង្ហើមចូលមានឮសំឡេង។ ការក្អក និងការដកដង្ហើមចេញចូលឮៗ គឺដោយសារតែខ្យល់ដែលត្រូវបានបង្ខំចេញតាមរយៈការហើមជុំវិញប្រអប់សំឡេង បំពង់ខ្យល់ និងបំពង់សួត។
បើគ្រាន់តែជាជំងឺ Croup តែឯងនោះវាមិនមែនជារឿងថ្មីៗទើបតែជួបនោះទេ ប៉ុន្តែវាអាចគំរាមកំហែងដល់អាយុជីវិត ដោយសារផ្លូវដង្ហើមរបស់កូនអាចបិទ បណ្ដាលឲ្យពិបាកដកដង្ហើមបាន។ ភាគច្រើនជំងឺនេះអាចព្យាបាលនៅផ្ទះបាន ប៉ុន្តែបើអាអូនមានអាការៈពិបាកដកដង្ហើម ក្អកខ្លាំង បបូរមាត់ ស្បែក ឬក្រចកដៃឡើងពណ៌ស្វាយ ត្រូវប្រញាប់ទៅជួបពេទ្យ ព្រោះនេះជាសញ្ញាកូនទទួលបានអុកស៊ីសែនមិនគ្រប់គ្រាន់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]