ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាកំប្លែងស្រី មួយរូបដែលស្គាល់បានថា ជាតារាស្រីសម្បូរវោហាស័ព្ទ អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង ដែលកន្លងមក ផុងខ្លួនក្នុងរឿងអាស្រូវជំពាក់គេដល់ទៅ ៥០ ម៉ឺនដុល្លារអាមេរិករូបនេះ បានចេញមុខទទូចអង្វរក ដោយធ្វើការស្នើសុំដល់ម្ចាស់បំណុលទាំងអស់ ឲ្យមានការយោគយល់ជាថ្មី។
ចាប់តាំងពីមានការផ្ទុះរឿងអាស្រូវជាប់បំណុលវណ្ឌក រហូតមកទល់ពេលនេះ អ្នកនាង ខ្ញុង នៅមិនទាន់រលាស់ខ្លួនផុតពីការ ដើរសងបំណុលគេនៅឡើយទេ ស្របដែល អ្នកនាង និងស្វាមី គឺនាយ កៃដរ បាននិងកំពុងខិតខំតស៊ូ ដើរកាត់សក់តាមពិធីរៀបមង្គលការនានា និង ការលក់ត្រីងៀត ត្រីឆ្អើរ ផ្អក ស្ករពាង ស្ករត្នោត ដើម្បីដោះដូរបានប្រាក់មកសងបំណុលគេ ជាដំណាក់សន្សឹមៗក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ជាថ្មីម្តងទៀត តារាកំប្លែងរូបនេះ បានចេញមុខលើកដៃសំពះអង្វរសុំដល់បណ្តាម្ចាស់បំ ណុលទាំងអស់ មេត្តាយោគយល់ និងអធ្យាស្រ័យសណ្តោសដល់នាងផងដោយសារពេលនេះ នាងនិងស្វាមី កំពុងខំប្រឹងប្រែងរកលុយ ដើម្បីសងបំណុលទាំងនោះ ដោយនាងថា នាងមិនមានបំណង គេចវេះមិនសងនោះទេ។
អ្នកនាង ខ្ញុង បានឱ្យដឹងទៀតថា រូបនាងមិនរកដើម្បីចង់មាន ឬចង់បានអីទេ គឺសុំត្រឹមតែរកដើម្បីសងគេឲ្យអស់ប៉ុណ្ណោះ ហើយបើម្ចាស់បំណុលព្រមយកតាមការសងជាដំណាក់ៗបាន នាងក៏នៅតែរកសងមិនបានគេចវេះរត់គេចខ្លួនទៅណាឡើយ។ ក្នុងនោះ បើឲ្យសងទាំងដុំៗខ្ញុំរកអត់ទាន់ទេ នាង ពុំលទ្ធភាពសងទាំងអស់នោះទេ តែបានត្រឹមតែបន្តិចបន្តួចក្នុងមួយខែសូមមេត្តាយោគយល់ និងអធ្យាស្រ័យផង។
សូមរំលឹកផងដែរ តារាកំប្លែងស្រីរូបនេះ បានផុងខ្លួនជាប់អន្ទាក់បំណុលរហូតដល់ទឹកប្រាក់ កន្លះលានដុល្លារអាមេរិច ផ្អើលពេញប្រទេស ដោយសារតែនាង បានខ្ចីបុលប្រាក់គេយកមករកស៊ីខាតឡុងចុង និងហ៊ឺហារ អ្វីដែលសំខាន់នោះ នាងប្រាក់ទឹកមិនដឹងខ្ទង់ ណាមួយនាងមិនចេះគ្រប់គ្រងប្រាក់ តែយ៉ាងណា បច្ចុប្បន្ននេះ រូបនាង និងស្វាមី កំពុងដុតដៃដុតជើងគ្នារកប្រាក់ ដើម្បីដោះបំណុលទាំងនោះវិញ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]