កូរ៉េខាងត្បូង៖ បើក្រឡេកមកមើលកេរ្តិ៍ឈ្មោះក្នុងអាជីពសិល្បៈបច្ចុប្បន្នរបស់តារាចម្រៀង Jennie (BLACKPINK) នាងពិតជាស័ក្តិសមសម្រាប់វិស័យនេះណាស់ ព្រោះនិយាយជារួម ទាំងសម្រស់និងសមត្ថភាពនាងមានទាំងព្រមតែម្ដង។

ដោយឡែក បើបកទៅរំឮកកាលពីពេលដែល Jennie បានចូលរួមក្នុងកិច្ចសម្ភាសន៍មួយ នាងបានបង្ហើបថា ប្រសិនបើនាងមិនមែនជា Idol អ្នកគ្រប់គ្នាផ្នែករាំច្រៀងនេះទេ នាងនឹងមានបំណងចង់ក្លាយជាមេធាវី ឬជាគ្រូបង្រៀន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីនោះជាការគិតនិងជាបំណងរបស់តារាស្រីដ៏មានឥទ្ធិពលរូបនេះយ៉ាងណាក៏ដោយ ប៉ុន្តែបើនិយាយពីទេពកោសល្យរបស់នាងតាមការមើលឃើញផ្ទាល់ពីអ្នកគាំទ្រ គឺចង់ឲ្យ Jennie ធ្វើការងារទាំងប៉ុន្មានខាងក្រោមនេះ ព្រោះវាពិតជាសមនឹងនាងខ្លាំងបំផុត៖

១.អ្នករចនាម៉ូត

Jennie បានសហការជាមួយ Gentle Monster តាំងពីឆ្នាំ ២០២០។ ហើយឥលូវនេះ ពួកគេកំពុងរៀបចំចេញនូវ Collection វ៉ែនតាលើកទីពីរ ដែលមានការចូលរួមក្នុងដំណើរការរចនាវ៉ែនតាពី Jennie ផ្ទាល់ផងដែរ។ ហើយថ្មីៗ​នេះ ប្រធាន​ផ្នែក​រចនា​របស់ Gentle Monster បាន​ប្រាប់​ថា Jennie គឺ​ជា​មនុស្ស​ដែល​មាន​ចិត្ត​ក្លាហាន​ក្នុង​ការ​រចនា។ ហើយក្នុងឆ្នាំ ២០២០ ដដែល Jennie បានសហការជាមួយ Gentle Monster ដើម្បីចាប់ផ្តើមការប្រមូល Jentle Home ហើយទទួលបានភាពជោគជ័យដ៏អស្ចារ្យ ដោយវ៉ែនតា​ត្រូវ​បាន​គេ​ទិញ​អស់គ្មានសល់​បន្ទាប់​ពី​បើក​លក់​ជា​ផ្លូវ​ការ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ 

Jennie
វ៉ែនតាដែល Jennie ចូលរួមរចនា

២.អ្នកកែសម្រួល Fashion 

នៅក្នុង ទស្សនាវដ្តី VOGUE Korea កាលពីខែមីនា ឆ្នាំ ២០២១ Jennie បានបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាអ្នកកែសម្រួលម៉ូត ហើយបានដើរតួនាទីបីក្នុងពេលតែមួយគឺ អ្នកបង្កើតរូបភាព អ្នករចនាម៉ូត និងតារាបង្ហាញម៉ូត។ VOUGE Korea ដើមឡើយជាទស្សនាវដ្ដីដីគោកនៅក្នុងទឹកដីកូរ៉េ ប៉ុន្តែ Jennie បានមានឱកាសក្លាយជាអ្នកកែសម្រួលម៉ូតនៅទីនេះបាន ដូច្នេះអ្នកគាំទ្ររបស់នាងពិតជាមានមោទនភាពចំពោះនាងខ្លាំងបំផុត។  

Jennie

 ៣.តារាបង្ហាញម៉ូត

រាល់ពេលដែល Jennie ស្លៀកពាក់ ប្រើប្រាស់ផ្សាយឲ្យផលិតផលអ្វីមួយ ក៏ផលិតផលនោះត្រូវបានលក់អស់ពីស្តុកដែរ ដូច្នេះ វាមិនមែនជាការបំផ្លើសទេ ក្នុងការនិយាយថា Jennie គឺជាអ្នកកំណត់និន្នាការដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសកូរ៉េ។ ហើយនាងក៏ត្រូវបានក្រុមហ៊ុនធំៗជាច្រើន ជ្រើសរើសធ្វើជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសដូចជា  Chanel ជាដើម។ ហើយរាល់ពេលដែល Jennie បង្ហាញខ្លួននៅក្នុងកម្មវិធីបង្ហាញម៉ូត នាងតែងតែទទួលបានចំណាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ ហើយត្រូវបានគេពេញចិត្តឲ្យអង្គុយនៅជួរមុខដ៏មានកិត្យានុភាព ក្បែរតារាល្បីៗក្នុងឧស្សាហកម្មម៉ូត ក៏ដូចជានៅក្នុងពិភពកម្សាន្តផងដែរ។

Jennie
Jennie

ប្រភព៖ kenh14.vn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]