បរទេស៖ តារាចម្រៀងស្រី Selena Gomez បានបង្អួតរូបថតសប្បាយៗ ជាមួយ DJ ស្រី ដ៏ល្បី Simi Khadra ដែលបង្ហាញថាពួកគេនៅតែស្និទ្ធស្នាល ទោះបីជាបានឲ្យដឹងថា រូបនាង កំពុងណាត់ជួបអតីតមិត្តប្រុសគឺតារាចម្រៀង The Weeknd ក៏ដោយ។

ជាក់ស្តែង នៅល្ងាចថ្ងៃទី ២៤ ខែកុម្ភៈ Selena បានបង្ហោះរូបកំប្លែងជាច្រើនជាមួយ Simi Khadra និងប្អូនស្រីភ្លោះរបស់ Simi គឺ Haze Khadra ។ Selena បាន​ដាក់​ចំណង​ជើង​ថា ដែល​សំដៅ​ទៅ​លើ​ចំណង​មិត្តភាព​របស់​ពួក​គេ​ដែល​មាន​រយៈ​ពេល​ប្រាំបួន​ឆ្នាំ​ នេះបើតាមការបង្ហោះរបស់នាង

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីឃើញបែបនេះ​ត្រូវបានគេ ឲ្យដឹងថា តារាស្រី Selena ចង់បានចំហរ ជម្រះ​មន្ទិល​អំពី​ភាព​មិត្តភាព​រវាង​នាង​និង Simi នៅតែដដែល បន្ទាប់​ពី DJ នារី​វ័យ ២៩ ឆ្នាំ​បាន​ថើប The Weeknd ដែល​ជាសង្សារចាស់ ទាក់ទងគ្នា កាលពី​ឆ្នាំ ២០១៧។

យ៉ាងណាមិញ  អ្នកគាំទ្រជាច្រើនយល់ថាវាជារឿងចម្លែកដែល Simi ជាមិត្តនឹង Selena Gomez និង Bella Hadid ហើយអ្នកទាំងពីរ សុទ្ធសឹងតែជាអតីតមិត្តស្រីរបស់ The Weeknd ដែលជាមិត្តប្រុសរបស់នាពេលបច្ចុប្បន្នដូច្នេះដែរ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Selena និង Bella កាលទាក់ទង  The Weeknd
Selena និង មិត្តស្រីថ្មី  The Weeknd
Selena និង មិត្តស្រីថ្មី The Weeknd

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]