រុស្ស៊ី៖ កូនស្រីធម៍របស់ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងតារាល្បី ៗ របស់រុស្ស៊ីជាច្រើនរូប បានដឹកនាំការតវ៉ាជាសាធារណៈប្រឆាំងនឹងការឈ្លានពានប្រទេសនេះ ទៅលើអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Daily Mail។

កងទ័ពអ៊ុយក្រែននៅរសៀលនេះកំពុងប្រយុទ្ធនៅស្ទើរតែគ្រប់តំបន់នៃប្រទេស ដោយប្រយុទ្ធជាមួយរុស្ស៊ីដើម្បីគ្រប់គ្រងមូលដ្ឋានយោធា អាកាសយានដ្ឋាន ទីក្រុង និងកំពង់ផែ។ ខណៈដែល ការប្រយុទ្ធកំពុងបន្តនៅក្នុងទីក្រុងគៀវ តាមបណ្តោយព្រំដែនភាគខាងជើងជាមួយប្រទេសបេឡារុស្ស នៅ Luhansk និង Donetsk នៅភាគខាងកើត និងជុំវិញ Kherson ទន្លេ Dneiper និងទីក្រុងកំពង់ផែ Odessa និង Mariupol នៅភាគខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការថ្កោលទោសអន្តរជាតិចំពោះសកម្មភាពរបស់វិមានក្រឹមឡាំង បានលេចឡើងផុសផុល ហើយពេលនេះ តារាល្បី ៗ មួយចំនួនរបស់រុស្ស៊ីបានចូលរួមធ្វើការតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីផងដែរ។មនុស្សជាច្រើនបានចែករំលែកនូវ hashtag នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ រួមជាមួយនឹង hashtag no war។

ក្នុង​ចំណោម​អ្នក​ដែល​បង្ហោះ នៅ​ទីលាន​ខ្មៅ​នោះ​មាន អ្នកនាង Ksenia Sobchak ដែលជា​អ្នក​សង្គម​និយម និង​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​រុស្ស៊ី និងជា​កូន​ស្រីធម៍​របស់​លោក Vladimir Putin។ ដោយបង្ហោះថ្ងៃនេះ នាងបាននិយាយដូច្នេះថា៖ «ថ្ងៃនេះ ខ្ញុំងើបពីគេងនៅម៉ោងប្រាំមួយព្រឹក ដោយពាក្យថា 'Ksyusha, សង្រ្គាមបានចាប់ផ្តើមហើយ។ មិនមែននៅលើទឹកដីរបស់យើងទេ ប៉ុន្តែ ជាមួយប្រជាជនរបស់យើង។ យើងជាជនជាតិរុស្សី នឹងដោះស្រាយផលវិបាកនៅថ្ងៃនេះ អស់រយៈពេលជាច្រើនឆ្នាំខាងមុខទៀត»។

ពិធីករទូរទស្សន៍ និងជាតារាសម្តែងនាង Anastasia Ivleeva ដែលមានអ្នកតាមដាន Instagram ជិត 20 លាននាក់ក៏បានបង្ហោះរូបការ៉េខ្មៅដោយបញ្ចេញមតិថា៖ 'No war '។

ពិធីករទូរទស្សន៍ដីល្បី លោក Ivan Urgant ក៏អត្ថាធិប្បាយដូច្នេះថា៖ «ការភ័យខ្លាចនិងការឈឺចាប់។ និយាយថា ទេចំពោះសង្រ្គាម»។

អតីតអ្នកជិះស្គីជើងឯកពិភពលោក Evgenia Medvedevа បានសរសេរថា៖ ខ្ញុំសង្ឃឹមថាអ្វីៗនឹងបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នេះដូចជាសុបិនអាក្រក់»។ ទន្ទឹមនោះ មន្ត្រីជាន់ខ្ពស់រុស្ស៊ីជាង ១៥០ នាក់បានចុះហត្ថលេខាលើលិខិតចំហមួយដោយថ្កោលទោសការលុកលុយរបស់លោកពូទីនលើអ៊ុយក្រែនថាជា "អំពើឃោរឃៅដែលមិនធ្លាប់មានពីមុនមក៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]