ពិភពលោក៖ កាលពីថ្ងៃសុក្រ ទី២៥ ខែកុម្ភ: ឆ្នាំ២០២២ កន្លងទៅនេះ យោងតាមប្រភពពីសារព័ត៌មានThe Wall Street Journal បានឲ្យដឹងថានៅក្នុងជំនួបតាមរយ:ខ្សែទូរស័ព្ទមេដឹកនាំចិន លោកស៊ី ជីនភីង បានប្រាប់ទៅប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀរ ពូទីន ថាគាត់គាំទ្ររុស្ស៊ី និង អ៊ុយក្រែនក្នុងការដោះស្រាយលើការខ្វែងគំនិតគ្នាតាមរយៈកិច្ចពិភាក្សាគ្នាដោយនិយាយថាប៉េកាំងនឹងសម្រេចជំហររបស់ខ្លួនចំពោះអ៊ុយក្រែនដោយផ្អែកលើគុណសម្បត្តិនៃបញ្ហានេះទាំងនេះ។
សូមរំលឹកផងដែរគិតត្រឹមមកទល់នឹងព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកុម្ភ: ឆ្នាំ២០២២នេះ ការប្រឈមមុខដាក់គ្នាដែលបង្កើតឲ្យមានសង្រ្គាមនិងវិបត្តិរវាងអ៊ុយក្រែននិងរុស្សីគឺមានរយ:ពេលបីថ្ងៃហើយ ស្របពេលដែលសហគមន៍អន្តរជាតិជាច្រើនកំពុងតាមដានលើរឿងនេះ ខណ:ដែលប្រជាជនអ៊ុយក្រែនជាច្រើនលាននាក់ត្រូវបង្ខំចិត្តភៀសខ្លួនសម្តៅទៅស្វែងរកទីមានសុវត្ថិភាព៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភព៖: The Wall Street Journal
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]