ភ្នំពេញ៖ ​ក្រុមហ៊ុន ​ហនុមាន​ ប៊ែវើរីជីស ​ឯ.ក បានរៀបចំសន្និសីទសារព័ត៌មានស្តីពី ការចុះកិច្ចព្រមព្រៀងដៃគូឧបត្ថម្ភសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត នៅការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន ​ហនុមាន​ ប៊ែវើរីជីស ដែលមានទីតាំងស្ថិតនៅអគារលេខ ៣៣ ផ្លូវ ២០០៤​ សង្កាត់​អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។​ ​

សិទ្ធិសីទនេះ ធ្វើឡើង​ដោយ​មានការ​ចូល​រួមពី​តំណាង​ក្រុមហ៊ុន​ ហនុមាន​ ប៊ែវើរីជីស និងសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត និងមានការចូលរួមពីសំណាក់អ្នក​សារពត៌មានតាមប្រព័ន្ធ​អនឡាញ​ផងដែរ។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងកម្មវិធីសន្និសីទសារព័ត៌មាន

លោក​ Chas Geschke​ នាយកប្រតិបត្តិ នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា៖

ប្រសាសន៍លោក Chas Geschke 
  លោក​ Chas Geschke​

លោក ប៊ួយ ដារី តំណាងសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត​ បានមានប្រសាសន៏ថា៖

ប្រសាសន៍លោក ​ប៊ួយ ដារី 
  លោក ប៊ួយ ដារី

បញ្ជាក់ផងដែរថា​ ក្លិបបាល់ទាត់ សៀមរាប យូណាយធីត (Siem Reap United Football Club) ជាក្លិបបាល់ទាត់អាជីពមួយ ដែលមានមូលដ្ឋានគ្រឹះនៅក្នុងខេត្តសៀមរាប ដែលបានចាប់បដិសន្ធិជាផ្លូវការនៅក្នុង ខែមករា ឆ្នាំ ២០១៩ ដោយមានលោក លី សេងហួរ ជាស្ថាបនិករបស់ក្លិប និងបានប្រសិទ្ធនាមឈ្មោះកីឡដ្ឋានថា « អេស អរ យូ »  (SRU )។ ក្លិបបាល់ទាត់ សៀមរាប យូណាយធីត មានស្នាក់ការកណ្ដាលនៅផ្លូវ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ក្រវ៉ាត់ក្រុង ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ កីឡដ្ឋាន អេស អរ យូ បានសាងសង់លើផ្ទែដៃសរុប ២៧.០០០ ម៉ែត្រការ៉េ និងមានទីលាន បាល់ទាត់ ពីរប្រភេទគឺ ទីលានស្មៅធម្មជាតិ (ទំហំ  ៦៨ម * ១០៤ម) ដែលអាចផ្ទុក អ្នកទស្សនាបាន ជិត ៥០០០នាក់ និង ទីលានបាល់ទាត់ស្មៅសប្បនិមិត្ត (ទំហំ ៤០ម * ៦៤ម)។ ទាំងអស់នេះ សរបញ្ជាក់ឲ្យឃើញ ពីភាពផ្លាស់ប្ដូរ នៃសម័យថ្មី ដែលកីឡាបាល់ទាត់ កម្ពុជានឹងកាន់តែរីកចម្រើន និង ឈានទៅកាន់ ឆាកអន្តជាតិ។ ទន្ទឹមនឹងនេះ ទាំងអ្នកគាំទ្រវិស័យបាល់ទាត់ ទាំងអស់ បានទន្ទឹងរង់ចាំនូវ ការផ្លាស់ប្ដូរឈ្មោះថ្មីទៅជា កីឡដ្ឋាន « ហនុមាន »  (Hanuman Stadium ) ផងដែរ៕

រូបភាពក្នុងកម្មវិធីសន្និសីទសារព័ត៌មាន
រូបភាពក្នុងកម្មវិធីសន្និសីទសារព័ត៌មាន
រូបភាពក្នុងកម្មវិធីសន្និសីទសារព័ត៌មាន
រូបភាពក្នុងកម្មវិធីសន្និសីទសារព័ត៌មាន
រូបភាពក្នុងកម្មវិធីសន្និសីទសារព័ត៌មាន
រូបភាពក្នុងកម្មវិធីសន្និសីទសារព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]