តារាកម្សាន្ត៖ កញ្ញា Shiloh Jolie-Pitt គឺជាកូនស្រីបង្កើតដំបូងរបស់កំពូលតារាហូលីវូដអ្នកស្រីAngelina jolie និងអតីតស្វាមីBrad Pitt ដោយទទួលបានការចាប់អារម្មណ៍ជុំវិញពិភពលោក ដោយសារតែមានមុខមាត់ដូចគ្នាទៅនឹងម្តាយបេះដាក់គឺអ្នកស្រីAngelina jolie ។

មានវ័យ១៦ឆ្នាំ ដោយមានថ្ងៃខែឆ្នាំកំណើតនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៦ កញ្ញាShiloh ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែកូនស្រីបណ្តូរចិត្តតារាហូលីវូដដ៏ល្បីរូបនេះ មានមុខមាត់ទម្រង់មុខស្រដៀងគ្នាទៅនឹងអ្នកម្តាយ រីឯអត្តចរិត សម្តីសម្តៅ ឬកពាទៀតសោតក៏មានចំណុចដូចគ្នាទៅនឹងអ្នកម្តាយគឺអ្នកស្រីAngelina jolie រហូតមានអ្នកគាំទ្រមួយចំនួនលើកឡើងថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថា ថ្វីត្បិតតែមានវ័យក្មេងក៏ពិតមែន ប៉ុន្តែយោងតាមប្រភពពីគេហទំព័រ allfamousbirthday.com កញ្ញា Shiloh Jolie-Pitt មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបដល់ទៅ១.៥លានដុល្លារឯណេះ៕

ចង់ឃើញថាតើ កូនស្រីបណ្តូរចិត្តរបស់អ្នកស្រីAngelina jolie មានមុខមាត់ដូចម្តាយយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

  កញ្ញា ShilohJolie-Pitt និងម្តាយ
  កញ្ញា ShilohJolie-Pitt និងម្តាយ
  កញ្ញា ShilohJolie-Pitt និងម្តាយ
  កញ្ញា ShilohJolie-Pitt និងម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]