ថៃ៖ រយៈ​ពេល ​២​ថ្ងៃ​មក​ហើយ ដែលធ្វើឲ្យវិស័យ​សិល្បៈ​ថៃ​មានការជ្រួលច្របល់ ដោយ​សារការ​បាត់​ខ្លួន​របស់តារា​សម្ដែង​ស្រី Tangmo Nida នៅ​ទន្លេ Chao Phraya កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៤ ខែកុម្ភៈ។ ដោយតារាស្រីរូបនេះ បានធ្លា.ក់ចូលទឹកទន្លេ ខណៈកំពុងជិះទូកកម្សាន្តលេងតាមដងទន្លេ ជាមួយក្រុមមិត្តភក្តិជិតស្និទ្ធ ប្រុស៣នាក់ ស្រី៣នាក់។ ហើយរហូត​មក​ដល់​ពេល​នេះ បន្ទាប់​ពី​ការ​ស្វែង​រក​អស់ ​២៤​ម៉ោង​មក​ហើយ Tangmo នៅតែមិន​ទាន់​រក​ឃើញ​ឡើយ។

រូបភាព Tangmo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមប្រភពទំព័រ Khaosod បានបង្ហាញរូបថតផ្តាច់មុខខ្លះៗដំបូងគេ នៃទូកដែល Tangmo និងមិត្តភក្តិជួលជិះ។ បច្ចុប្បន្ន​ទូក​នេះ​ស្ថិត​នៅ​ចំណតមួយ​ក្នុង​ខេត្ត Nonthaburi ហើយ​ត្រូវ​បាន​អាជ្ញាធរ​ពិនិត្យរួចរាល់​ហើយ ក៏ឃើញលទ្ធផលដំបូង គឺទូកស្ថិតក្នុងសភាពធម្មតា ប៉ុន្តែគេរកឃើញស្លាកសញ្ញាពណ៌ក្រហមខ្លះៗ ដែលសង្ស័យថា ជាស្រាក្រហមដែលកំពប់នៅលើទូក ដែលទាក់ទងជាមួយរូបភាពមួយសន្លឹកចុងក្រោយដែល Tangmo បានបង្ហោះ គឺនាងមានកាន់កែវស្រាក្រហមនៅក្នុងដៃ។ 

រូបភាព Tangmo កាន់កែវស្រាក្នុងដៃ

ជាមួយគ្នានេះ រឿងមួយទៀតដែលអ្នកយកព័ត៌មាន Khaosod បានប្រមាញ់បាន គឺព័ត៌មានលម្អិតគួរឲ្យកត់សម្គាល់ នៅពេលដែល Tangmo មកជួលទូកដំបូងឡើយ។ ដោយអ្នកគ្រប់គ្រងនៅទីនោះបាននិយាយថា ពួកគេបានបញ្ជាក់ថា តារាស្រីរូបនេះបានមកលេងជាមួយក្រុមមិត្តភក្តិ ហើយមុនពេល​មក​ដល់​ទី​នេះ ពួក​គេ​បាន​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​នៅ​ភោជនីយដ្ឋានមួយម្ដុំ​មាត់​ទន្លេ រួចហើយ​ក៏មកទីនេះតែម្ដង​។

នៅពេលកំពុងជិះទូក គេបង្ហើបឲ្យដឹងថា Tangmo នាងឈឺពោះតិចៗ ទើបនាងទៅខាងក្រោយទូក ដើម្បីទៅបន្ទប់ទឹក ព្រោះបង្គន់នៅលើទូកខូច។ តែជាធម្មតា នៅពេលដែលអ្នកដំណើរដើរទៅរកបន្ទប់ទឹកអ៊ីចឹង គួរតែប្រាប់អ្នកបើកទូកឲ្យបន្ថយល្បឿន ប៉ុន្តែអ្នកទាំងនេះបាននិយាយថាពួកគេមិនបានទទួលព័ត៌មានអ្វីទាំងអស់។ ហើយ Tangmo ត្រូវ​បាន​គេ​និយាយ​ថា​ប្រហែលជា​រអិល​ធ្លា.ក់​ពី​លើ​ទូក​អំឡុងពេល​ទៅ​បន្ទប់ទឹកនោះឯង ព្រោះផ្ទៃទូកវារអិល បូករួមទាំងនាងពាក់ស្បែកជើងកែងខ្ពស់ទៀតនោះ ទំនងជាមូលហេតុនេះហើយដែលធ្វើឲ្យតារាស្រីរូបនេះធ្លា.ក់ចូលទៅក្នុងទន្លេ៕

ប្រភព៖ kenh14.vn

ទូកដែល Tangmo ជិះ
ទូកដែល Tangmo ជិះ
Tangmo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]