ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានរៀបចំសន្និសីទសារព័ត៌មានការប្រគល់ពានរង្វាន់ដល់ប្រធានទីប្រឹក្សា និងទីប្រឹក្សាឆ្នើមឆ្នាំ ២០២១ នៅសាលប្រជុំរបស់ផ្សារទំនើប អ៊ីអន ២។ សន្និសីទសារព័ត៌ត្រូវបានរៀបចំឡើងជាមួយគ្នានឹងកម្មវិធីសន្និបាតប្រចាំឆ្នាំ ២០២២ ដោយមានថ្នាក់ដឹកនាំ និងទីប្រឹក្សាអាយុជីវិតរបស់ ហ្វតតេ ឡាយហ្វ៍ គ្រប់ជាន់ថ្នាក់សរុបជាង ២០០ នាក់។
ហ្វតតេ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងស្រុក មានបេសកកម្មក្នុងការផ្តល់ជូនការប្រឹក្សាហិរញ្ញវត្ថុ ដែលលោកអ្នកអាចទទួលបានការការពារ និងការសន្សំតាមរយៈផលិតផលធានារ៉ាប់រងអាយុជីវិតប្រកបដោយភាពងាយស្រួល និងមានភាពច្នៃប្រឌិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា ព្រមទំាងនំាមកជូននូវសេវាកម្មល្អឥតខ្ចោះដល់អតិថិជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Alex Lee ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖
លោក Alex បានបន្តដូចនេះថា៖
ថ្លែងនៅក្នុងពិធីសន្និសីទសារព័ត៌មានលោក ជៀប សុភ័ក្រ នាយកប្រតិបត្តិចែកចាយ បានបញ្ជាក់ថា ទីផ្សារធានារ៉ាប់រងអាយុជីវិតមានការគាំទ្រ និងកើនឡើងគួរឱ្យកត់សំគាល់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដែលទឹកប្រាក់បុព្វលាភសរុបប្រចាំឆ្នាំ ២០១៨ ប្រមាណ ១០០ លានដុល្លារដុល្លារ ឆ្នាំ ២០១៩ ប្រមាណ ១៤២ លានដុល្លារ ឆ្នាំ ២០២០ ប្រមាណ ១៥២ លានដុល្លារ ឆ្នាំ ២០២១ ប្រមាណ ១៧០ លានដុលា្លរ ដែលជាកំនើនទឹកប្រាក់សន្សំប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋ។ ទីប្រឹក្សាគ្រប់ខេត្តក្រុងរបស់ក្រុមហ៊ុន ហ្វតតេឡាយហ៍ បានចូលរួមយ៉ាងសកម្មក្នុងការប្រឹក្សា រៀបចំផែនការហិរញ្ញវត្ថុ តាមរយៈទឹកប្រាក់ចន្លោះពី ១០% ទៅ ២០% នៅចំណូលប្រចាំខែ ដើម្បីរៀបចំគម្រោងធានារ៉ាប់រងបុគ្គលពីរសំខាន់ៗ រួមមាន គម្រោង Forte Protect និង Forte Education ដែលជាគម្រោងសន្សំជាមួយការផ្តល់ការធានាលើហានិភ័យអាយុជីវិតគ្រប់ទីកន្លែង។ ថ្ងៃនេះ ក្រុមហ៊ុនក៏ចូលរួមអបអរសាទរ និងការទទួលស្គាល់ស្នាដៃ ទីប្រឹក្សាឆ្នើមប្រចាំឆ្នាំ និងប្រធានអាជីវកម្មឆ្នើមប្រចាំឆ្នាំ ២០២១។ សូមបញ្ជាក់ផងដែរថា ហ្វតតេឡាយហ៍្វ បានដំណើរការសហគ្រិនធានារ៉ាប់រងអាយុជីវិត ២ សំខាន់ៗ ដើម្បីជួយដោះស្រាយ ប្រឹក្សាផែនការហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ ដែលកម្មវិធីទាំងពីរនោះគឺ កម្មវិធីសហគ្រិន ទីប្រឹក្សាពេញម៉ោង I-Max និងសហគ្រិន ថ្នាក់ដឹកនាំពេញម៉ោង Be A Leader ក្នុងទិសដៅដើម្បីអភិវឌ្ឍជំនាញ សមត្ថភាព ប្រាក់ចំណូល ព្រមទាំងលើកកម្ពស់វិជ្ជាជីវៈធានារ៉ាប់រងក្នុងប្រទេសកម្ពុជា។ ក្នុងកម្មវិធីសហគ្រិន ជាថ្នាក់ដឹកនាំ “Be a Leader” ជាកម្មវិធីសហគ្រិនសម្រាប់ប្រជាជនកម្ពុជាដែលចង់ក្លាយជាមេដឹកនាំ និងបង្កើតអាជីវកម្មផ្ទាល់ខ្លួនក្នុងវិស័យធានារ៉ាប់រងអាយុជីវិត ដូចនេះថា៖
លោកបានពន្យល់ដូចនេះថា ក្លាយជាថ្នាក់ដឹកនាំ ឬទីប្រឹក្សាអាយុជីវិតរបស់ ហ្វតតេ ឡាយហ្វ៍ ពួកគាត់នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ ការបណ្តុះបណ្តាលជំនាញ ចំណេះដឹងហិរញ្ញវត្ថុ ការងារបច្ចេកទេសផ្សេងៗ ការលក់ជាមួយអតិថិជន រួមជាមួយផលប្រយោជន៍ហិរញ្ញវត្ថុដ៏ល្អប្រសើរ ពិសេសបានចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងគ្រួសាររបស់ប្រជាជនកម្ពុជាតាមរយៈការពន្យល់ណែនាំ និងរៀបចំផែនការសន្សំជូនពួកគាត់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]