តារាកម្សាន្ត៖ កាលពីម៉ោង១និង២០នាទីរសៀលថ្ងៃសៅរ៍ ទី២៦ ខែកុម្ភ: ឆ្នាំ២០២២នេះ ក្រោយបញ្ចប់បេសកកម្មតាមរកនិងស្រាវជ្រាវអស់រយ:ពេលជាង២ថ្ងៃកន្លងមក ទីបំផុតក្រុមកម្លាំងសមត្ថកិច្ចនិងនាយតម្រួតព្រមទាំងអ្នកមុជទឹកថៃ បានប្រទះឃើញស.ពតារាស្រីថៃដ៏ល្បី Tangmo ហើយនៅកណ្តាលទន្លេចៅប្រាយ៉ា។

យ៉ាងណាមិញ យោងតាមប្រភពព័ត៌មានពីគេហទំព័រសារព័ត៌មានថៃដ៏ល្បីSanook បានចុះផ្សាយថា សមត្ថកិច្ចនិងក្រុមអ្នកជួយសង្រ្គោះបានអះអាងថាសម្លៀកបំពាក់របស់សា.កស.ពដែលរកឃើញ គឺដូចគ្នាបេះបិទទៅនឹងសម្លៀកបំពាក់របស់តារាស្រីថៃTangmo មុនពេលកើតហេតុមួយរយភាគរយតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ក្រោយទទួលដំណឹងថាបានរកឃើញតារាស្រីថៃភ្លាម មានអ្នកគាំទ្រជាច្រើនបានសម្រុកទៅមើល ស្របពេលដែលអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនលាននាក់បានបង្ហោះសាររំលែកទុក្ខ និងសម្តែងការសោកស្តាយចំពោះការបាត់បង់តារាស្រីថៃដ៏ល្បីTangmo៕

តារាស្រីថៃTangmo និងក្រុមសមត្ថកិច្ច
តារាស្រីថៃTangmo 
តារាស្រីថៃTangmo 
សមត្ថកិច្ចកំពុងផ្តល់បទសម្ភាសន៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]