តារាកម្សាន្ត៖ ដូចពាក្យចាស់លោកថាមាត់មនុស្សវែងជាងផ្លូវ កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្តែង និងជាតារាចម្រៀងប្រុសដ៏ល្បីប្រចាំប្រទេសថៃលោក Tono Pakin ត្រូវបានអ្នកលេងបណ្តញសង្គមនៅក្នុងប្រទេសថៃជាច្រើននាក់ បានផ្ទុះការរិះគន់ និងថាឲ្យចំៗក្រោយពេលដែលតារាប្រុសរូបនេះ ហាក់មិនបង្ហោះអ្វីទាំងអស់នៅលើអនឡាញ ស្របពេលដែលដំណឹងបាត់ខ្លួនរបស់អតីតភរិយាTangmo Nida កំពុងកក្រើកពេញប្រទេស។

ប៉ុន្តែកាលពីយប់មិញនេះ តារាប្រុសដែលមានប្រជាប្រិយភាព Tono Pakin បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់មហាជន ក្រោយពេលដែលតារាប្រុសថៃរូបនេះ បានចុះមកដល់កន្លែងកើតហេតុ ចូលរួមជាមួយក្រុមសមត្ថកិច្ច និងតម្រួតព្រមទាំងអ្នកមុជទឺកថៃ រួមដំណើរស្វែងរកអតីតភរិយាទាំងយប់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា តារាប្រុសថៃលោក Tono Pakin បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងតារាសម្តែងស្រីដ៏ល្បី Tangmo Nida កាលពីកំឡុងឆ្នាំ២០១៣កន្លងទៅ ប៉ុន្តែជាអកុសលដោយសារតែភាពរកាំរកូស និងរស់នៅមិនចុះសម្រុងអ្នកទាំងពីរក៏បានសម្រេចបញ្ចប់ទំនាក់ទំនងជាប្តីប្រពន្ធកាលពីឆ្នាំ២០១៥៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

  លោក Tono Pakin
អ្នកនាងTangmo Nida
  លោក Tono Pakin និងអ្នកនាងTangmo Nida នៅថ្ងៃរៀបការ
  លោក Tono Pakin និងអ្នកនាងTangmo Nida នៅថ្ងៃរៀបការ
  លោក Tono Pakin ចុះមកដល់កន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]