ថៃ៖ ចាប់តាំងពីថ្ងៃ ២៤ ខែកុម្ភៈ រឿងរ៉ាវនៃការបាត់ខ្លួនធ្លា.ក់ចូលទន្លេចៅប្រាយ៉ា របស់តារាសម្ដែង Tangmo Nida នៅតែជាប្រធានបទក្ដៅ ដែលបណ្ដាសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកជាច្រើន នាំគ្នាចាប់អារម្មណ៍តាមដានមិនដាច់ ហើយមកដល់រសៀលថ្ងៃទី ២៦ ខែកុម្ភៈនេះ សាកស.ពរបស់ Tangmo ក៏បានរកឃើញផងដែរក្រោយការខិតខំព្យាយាមតាមរករយៈពេល ជិតពីរថ្ងៃមកនេះ។

ទន្ទឹម​នឹង​នេះ បន្ទាប់ពីបានរកឃើញសាកស.ពរបស់តារាស្រីវ័យ  ៣៧ឆ្នាំរូបនេះ យើងឃើញថាសមាជិកគ្រួសារ មហាជន ក៏ដូចជាអ្នកគាំទ្រមានក្ដីរន្ធ.ត់ចិត្តជាពន់ពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងការរកឃើញនេះដែរ បើតាមអបិយជំនឿ អ្នកស្វែងរកនៅទីនោះ គេបានធ្វើការឧទ្ទិសបួងសួង ព្រមជាមួយនឹងការដាក់ផ្កាឈូកមួយបាច់ និងការសរសេរសំបុត្រអន្ទិសហៅឈ្មោះនាងផង បូករួមនឹងការខិតខំពីអ្នកតាមរកផង ទើបអាចធ្វើឲ្យក្រុមការងារ អាចរកឃើញសាកស.ពនាងឃើញបែបនេះ៕

ប្រភពរូបភាពពី៖ The Cloud

Tangmo
ការសរសេរសំបុត្រពីអ្នកស្វែងរក
ការសរសេរសំបុត្រ និងកាន់ផ្កាឈូកពីអ្នកស្វែងរក
ការសរសេរសំបុត្រ និងកាន់ផ្កាឈូកពីអ្នកស្វែងរក
ការសរសេរសំបុត្រ និងកាន់ផ្កាឈូកពីអ្នកស្វែងរក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]