ថៃ៖ អាចនិយាយបានថា វាជារឿងមួយដ៏គួរឲ្យរ.ន្ធ.ត់និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយតារាសម្ដែងស្រីប្រចាំប្រទេសថៃ Tangmo បានបាត់ខ្លួនអំឡុងពេលជិះទូកកម្សាន្តដើរលេងលំហែកាយនៅទន្លេចៅប្រាយ៉ានៅឯប្រទេសថៃ។ ក្រោយបាត់ខ្លួនខាងសមត្ថកិច្ចជាច្រើនក្រុមបានស្វែងរកនាង តែពេលរកឃើញនាងបានទទួលម.រ.ណ.ភាពទៅហើយ ដោយសាក.ស.ពត្រូវបានគេរកឃើញនៅម៉ោង១:២០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែកុម្ភៈនេះ។

យ៉ាងណាមិញ គេដឹងផងដែរថាច្រើនឆ្នាំមកនេះតារាស្រី Tangmo បានជួបរឿងលំបាកជាច្រើនរហូតត្រូវបានមហាជនដាក់រហ័សនាមឲ្យនាងថាជាតារាស្រីឆ្មាជីវិត៩។ ក្នុងនោះដែរ បើនិយាយពីជីវិតស្នេហាតារារូបនេះ ធ្លាប់មិនសមប្រកបមកជាច្រើនលើក ច្រើនសារណាស់មកហើយ។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់មុនពេលនាងទទួលមរណភាព នាងក៏មានគូស្នេហ៍ថ្មី ដែលកំពុងទាក់ទងមើលចិត្តគ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ ក្រោយតារាស្រី Tangmo បានទទួលមរណភាព ហ្វេនក៏បានលើកយកវីដេអូនាងជាមួយមិត្តប្រុសថ្មីនាងយកមកបង្ហោះ ដោយក្នុងវីដេអូមួយនោះ គេឃើញនាងនិងគូស្នេហ៍ថ្មីមានភាពផ្អែមល្ហែមជាមួហគ្នា លេងសើចយ៉ាងសប្បាយរីករាយតែម្ដង។ លើសពីនេះទៅទៅសកម្មភាពអ្នកទាំងពីរ ពិតជាស្និទ្ធិស្នាលយល់ចិត្តគ្នាខ្លាំងតែម្ដង ចំណែកទឹកមុខពោរពេញ ដោយស្នាមញញឹមយ៉ាងមានក្ដីសុខខ្លាំង៕  

ប្រភពវីដេអូ៖ Dara Zone

សូមទស្សនារូបភាព និងវីដេងូខាងក្រោមខាងក្រោម៖

Tangmo
Tangmo
Tangmo
Tangmo
Tangmo និងគូស្នេហ៍ថ្មី
Tangmo និងគូស្នេហ៍ថ្មី

សូមចុចLinkខាងក្រោមដើម្បីទស្សនាវីដេអូ៖

https://web.facebook.com/permalink.php?story_fbid=152557790532263&id=105887451865964&_rdc=1&_rdr

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]