ថៃ៖ រឿងរ៉ាវគួរឲ្យសង្ស័យ មនុស្សជាច្រើនបានសង្កេតឃើញថា ហេតុអ្វីបានជារូបថត Instagram របស់ Tangmo Dina ហៅ melonp.official បានបាត់រូបភាពពី ២៣០៦ មក ២៣០៣ ហើយពេលនេះនៅសល់ តែ ២៣០០ ដែលកំពុងតែធ្វើឲ្យមហាជន មានការងឿងឆ្ញល់ខ្លាំង ជុំវិញបញ្ហានេះ។

ថ្មីៗនេះ Jacquerine Thairath TV បានបញ្ជាក់តាមរយៈកម្មវិធី Breaking News នៅលើកញ្ចក់ទូរទស្សន៍ Thairath TV ថា រូបភាពដែលបានលុបចេញពី Instagram របស់តារាស្រីរូបនេះ អ្នកដែលលុបនោះ គឺជាម្តាយរបស់ Tangmo តែម្តង ព្រោះយប់មិញម៉ោង ៤ ទៀបភ្លឺ អ្នកគ្រប់គ្រងផ្ទាល់នាង បានយកទូរស័ព្ទ កូនសោររថយន្ត និង របស់របររបស់នាងយក ទៅដាក់ក្នុងផ្ទះទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែល ពេលនោះម្តាយរបស់តារាស្រីរូបនេះ បានទូរស័ព្ទទៅអ្នកគ្រប់គ្រង ហើយ សុំលេខសំងាត់ដើម្បីចូលទូរស័ព្ទ បន្ទាប់មកអ្នកស្រី ក៏បានលុបរូបថត ៤-៥ សន្លឹកចេញពី Instagram ដែលជារូបភាពរបស់នាង ស្លៀកឈុតហែលទឹក។

ជារួមមក ពីមូលហេតុក្នុងការលុប រូបថត ដែលតារាស្រី រូបនេះ បានបង្ហោះ គ្មាននរណាម្នាក់ដឹងឡើយ ថា ម្តាយរបស់ Tangmo ធ្វើបែបនេះ ក្នុងគោលបំណងអ្វីដែរ ដែលកាន់តែធ្វើមហាជន កាន់ស្រពិចស្រពិលកាន់តែខ្លាំងឡើយ ហើយខណៈពេលនេះ សាកសពរបស់នាង ដែលត្រូវបានរកឃើញនោះ ក៏យកទៅបានកោសល្យវិច្ឆ័យដូច្នេះដែរ៕

ប្រភព៖ thairath

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]