ថៃ៖ នៅរសៀលថ្ងៃទី ២៦ ខែកុម្ភៈ វេលាម៉ោង ១:២០ នាទី ក្រុមសមត្តកិច្ចបានធ្វើការស្វែងរកឃើញសាកស.ពអណ្ដែតទឹករបស់តារាសម្ដែង Tangmo Nida ដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល និងតក់ស្លុ.តយ៉ាងខ្លាំងចំពោះហេតុការណ៍ដ៏គួរឲ្យសង្វេគមួយនេះ។

ដោយឡែក បើងាកមកសភាពម្ដាយរបស់ Tangmo វិញ ចាប់តាំងតែពីទទួលបានដំណឹងបាត់កូនស្រីមក ឃើញថាគាត់ពិតជាពិបាកចិត្ត និងបារម្ភស្ទើរតែស្ទះទ្រូងទៅហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស នៅពេលដែលទទួលបានដំណឹងនៃការស្វែងរកឃើញសាកស.ពកូនស្រីនៅក្នុងថ្ងៃនេះទៀតនោះ គាត់ពិតជាស្លុ.តខ្លាំង យំសោកបោកខ្លួនរហូតដួលសន្លប់បាត់បង់ស្មារតីតែម្ដង ព្រោះកូនស្រីដែលធ្លាប់តែឪបជាប់ទ្រូង នៅស្រស់ស្អាតមានកេរ្តិ៍ឈ្មោះល្បីសុខៗ ស្រាប់តែជួបរឿងដ៏នឹកស្មានមិនដល់បែបនេះ ម្ដាយគេម្ដាយយើងពិតជាពិបាកធ្វើចិត្តបំផុត។ 

យ៉ាងណាមិញ សម្រាប់ព័ត៌មានដ៏ក្ដៅគគុកមួយនេះ នៅពេលពេលមហាជនឃើញហើយ ក៏បានផ្ញើពាក្យចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ពជាហូរហែផងដែរ៕

រូបភាព Tangmo
រូបភាពម្ដាយ Tangmo
រូបភាពម្ដាយ Tangmo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]