បរទេស៖ មហាសេដ្ឋី​ ដែលត្រូវបានស្គាល់ជាតារាចម្រៀងរ៉េប Kanye West បានចំណាយ​ពេល​ជាមួយ​តារា​ម៉ូដែល Chaney Jones ដែល​គេត្រូវបានស្គាល់ថា ​​មាន​រូបរាង និង​ស្លៀកពាក់​ដូច​អតីត​ភរិយារបស់លោកគឺ Kim Kardashian។  

តាមប្រភពមួយបានចុះផ្សាយថា Chaney Jones អាយុ ២៤ ឆ្នាំគឺជាតារាម៉ូដែល Instagram ។ នាងត្រូវបានគេអញ្ជើញឱ្យទៅមើលការប្រគុំតន្ត្រីរបស់ Kanye នៅដើមខែកុម្ភៈ។ បន្ទាប់ពីតារារ៉េបបានបែកគ្នាជាមួយតារាសម្ដែង Julia Fox កាលពីពាក់កណ្តាលខែមក លោក និង Chaney បានជួបគ្នា បានប្រទះឃើញដើរលេងញឹកញាប់គួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ Kanye មិនបានបង្ហាញពីក្តីស្រលាញ់ចំពោះ តារាម៉ូដែលរូបនេះ នៅទីសាធារណៈឡើយ មិនដូចពេលដែល តារាចម្រៀងរ៉េបនេះ កំពុងទាក់ទងជាមួយ Julia Fox នោះឡើយ។

យ៉ាងណាមិញ ពោះម៉ាយរូបនេហ កំពុងរីករាយនឹងជីវិតនៅលីវ ដើរលេងជាមួយស្រីប្លែក ៗ ជាច្រើន តាំងពីបែកគ្នាជាមួយ Kim Kardashian ប៉ុន្តែបច្ចុប្បន្នលោក មិនទាន់បានចុះហត្ថលេខាលើញត្តិបញ្ចប់អាពាហ៍ពិពាហ៍ជាមួយ Kim ទោះបីជានាងសុំលែងលះក៏ដោយ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
Chaney និង Kim

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]