តារាកម្សាន្ត៖ នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង១និង២០នាទីកន្លងទៅនេះ ក្រោយពេលដែលសមត្ថកិច្ច ព្រមទាំងក្រុមអ្នកជំនាញបានប្រទះឃើញសា.កស.ពតារាសម្តែងស្រីថៃដ៏ល្បី Tangmo Nida ដែលបានបាត់ខ្លួនដោយសារតែឧបត្តិហេតុរអិលជើងធ្លាក់ចូលទៅក្នុងទឹក ក្នុងទន្លេចៅប្រាយ៉ាអស់រយ:ពេលជាង២ថ្ងៃកន្លងមក ភ្លាមៗនោះ មិត្តប្រុសរបស់តារាស្រីរូបនេះ ព្រមទាំងម្តាយបង្កើតតារាស្រីTangmo ក៏បានទៅដល់កន្លែងកើតហេតុតែម្តង។
យ៉ាងណាមិញ នៅក្នុងទឹកមុខស្រពាប់ស្រពានលាយឡំដោយទឺកភ្នែក និងទុក្ខក្រៀមក្រំជាខ្លាំង មិត្តប្រុសតារាស្រី Tangmo Nida បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ដោយនៅក្នុងកំឡុងពេលដែលដង្ហែស.ព មិត្តប្រុសតារាស្រីរូបនេះ បានធ្វើការអោបនិងថើប ព្រមទាំងដាក់មុខចុះ ដែលបង្ហាញពីក្តីស្រលាញ់ដ៏ធំធេង និងស្នេហាដ៏ស្មោះត្រង់របស់លោកចំពោះ Tangmo Nida រហូតធ្វើឲ្យមហាជន និងអ្នកលេងបណ្តាញសង្គម ព្រមទាំងសមត្ថកិច្ចនៅកន្លែងកើតហេតុសឹងតែទឹកភ្នែកមិនជាប់គ្រប់ៗគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរកត់សម្គាល់ផងដែរ ថ្វីត្បិតតែមិនទាន់បានរៀបការជាគូស្វាមីភរិយាក៏ពិតមែន ចំណងស្នេហ៍រវាងTangmo Nida ស្រលាញ់គ្នាចាក់ទឹកមិនលេច ដោយខាងមិត្តប្រុសតែងតែតាមសុំស្នេហ៍ និងថ្នាក់ថ្នម ព្រមទាំងកម្សត់កម្រជាមួយគ្នារហូតមក៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]