ថៃ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៦ កុម្ភៈ ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​រាយការណ៍​ព្រម​គ្នា​ថា អាជ្ញាធរ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​លទ្ធផល​ធ្វើ​កោសល្យ​វិច័យ​របស់​តារា​សម្តែង Tangmo Nida (Tangmo Pattaratida) ដែលដំណឹង​នេះ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ។

បើតាមលោក ថៃ រ័ត្ន វិទ្យាស្ថានស្រាវជ្រាវកោសល្យវិច្ច័យ បានបញ្ជាក់ថា មូលហេតុនៃការស្លាប់របស់តារាសម្ដែង Tangmo Nida គឺថប់ដង្ហើម ដោយសារលង់ទឹក មិនមានស្លាកស្នាមអ្វីលើខ្លួនប្រាណ គួរឲ្យកត់សម្គាល់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីនោះក៏ប្រមូលខ្សាច់បានយ៉ាងច្រើនផងដែរ ដែលរកឃើញនៅក្នុងសួត ដោយនាំទៅដល់ការធ្វើរោគវិនិច្ឆ័យថា តារាស្រីរូបនេះអាចលិចទៅបាតទន្លេ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ គឺ​ជន​រង​គ្រោះ​មាន​របួស​ត្រង់​ភ្លៅ​ខាង​ឆ្វេង ដោយនេះ​ទំនង​ជា​សញ្ញា​ដែល​បង្ក​ឡើង​ដោយ​ការ​ ប៉ះទន្គិច នឹង​ក្បាល​ម៉ាស៊ីន​ទូក។

លើស​ពី​នេះ​ទៀត​ក៏​មាន​ការ​ចែក​រំលែក​ព័ត៌មាន​អំពី​បុណ្យ​សព​របស់​ Tangmo Nida។ យោងតាម ប្រភពដដែល បានឲ្យដឹងថា ពិធីបុណ្យសពនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២។

ទៀតសោត មហាជនដែលចង់លា ជូនដំណើរជាលើកចុងក្រោយ ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១​ ១២ និង ១៣ ខែមីនា នៅ Church of Joy ទីក្រុងបាងកក។ មឈូស​របស់​តារា​ស្រី​រូប​នេះ​នឹង​ត្រូវ​បូជា​នៅ​ថ្ងៃ​ទី ១៤ ខែ​មីនា នៅ​វិហារ Rangsit Methodist ខេត្ត Pathum Thani ដែល​ជា​ទីតាំង​ដូច​គ្នា​នឹង​ពិធី​បុណ្យ​សព​ឪពុក​របស់​តារា​ស្រី​រូប​នេះដូច្នេះដែរ៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]