ថៃ៖ ជារឿងដ៏សោកស្តាយ និងសង្វេគខ្លាំងជាទីបំផុត ក្រោយពេលបានដំណឹង នៃការធ្លាក់ចូលទន្លេចៅប្រះយ៉ា របស់ Tangmo ធ្វើឲ្យាតារាស្រីដ៏កម្សត់រូបនេះបានបា.ត់.ប.ង់ ជីវិតយ៉ាងឆាប់រហ័ស ស្ទើរទទួលយកមិនបាន។
គួររំលឹកផងដែរថា កាលពីនៅមានជីវិត Tangmo ក៏ធ្លាប់ជួបរឿងរ៉ាវលំបាកៗជាច្រើនដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស-នៅអាយុ ២៣ឆ្នាំ Tangmo បានជួបគ្រោះថ្នាក់ចរាចរណ៍ ព្រោះនាងបានគេងងក់ អំឡុងពេលបើកឡាន ក្រោយចេញពីថតរឿង។ គ្រោះថ្នាក់ពេលនោះ សឹងតែធ្វើឲ្យនាងបាតបង់ជីវិត ដោយសារមានសភាពធ្ងន់ធ្ងរពេក ហើយក៏បានប៉ះពាល់ដល់ផ្ទៃមុខទៀត រហូតត្រូវដេរដល់ទៅ ១៤០ថ្នេរ។
-បន្ទាប់ Tangmo បានឈានចូលជីវិតស្នេហាជាមួយនឹងតារាសម្ដែង Tono Pakin ហើយស្នេហារបស់ពួកគេក៏បានទៅដល់ថ្ងៃរៀបការទៀតផង។ ប៉ុន្តែដោយសារជីវិតប្ដីប្រពន្ធមិនចុះសម្រុងគ្នា ពួកគេក៏សម្រេចចែកផ្លូវគ្នា។
- ក្រោយពីលែងលះភ្លាម នាងក៏ស្រាប់តែខូចចិត្ត ហើយព្យាយាមធ្វើបាបខ្លួនឯងជាញឹកញាប់ទៀតផង។
-Tangmo អាចឆ្លងកាត់ពេលវេលាខ្មៅងងឹត និងចាប់ផ្ដើមជីវិតថ្មីដោយពលីពេលវេលាជាមួយនឹងការងារវិញម្ដង។ ទោះបីជានាងមិនជោគជ័យក្នុងរឿងស្នេហា ប៉ុន្តែនៅតែមានអ្នកនៅចាំគាំទ្រ និងផ្ដល់ក្ដីស្រឡាញ់ជានិច្ច។
-ក្រោយមកប៉ុន្មានឆ្នាំ នាងក៏បានជួបស្នេហ៍ថ្មីគឺ Nick ដែលជាតារាសម្ដែងវ័យក្មេង។ ទោះជាយ៉ាងណាស្នេហាខុសវ័យនេះក៏ត្រូវបែកបាក់ នៅឆ្នាំ ២០២០។
- វាប្រៀបដូចជាបណ្ដាសារ ព្រោះមិនបានប៉ុន្មាន ឪពុករបស់នាងក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺ ដោយសារជំងឺមហារីក ជាហេតុត្រូវចេញចូលមន្ទីរពេទ្យញឹកញាប់។ Tangmo នេះហើយដែលតែងនៅមើលថែ និងលើកទឹកចិត្តឪពុករហូត ហើយខំប្រឹងរកលុយ ព្រោះត្រូវរ៉ាប់រងការចំណាយទាំងស្រុងលើថ្លៃព្យាបាលឪពុក។
-ចាប់ពីពេលនោះមក Tangmo ក៏សម្រេចសំងំនៅតែផ្ទះមិនទៅណាឡើយ រយៈពេលជាង ២ឆ្នាំ ដោយសារស្ថានភាពនៃជំងឺកូវីដ១៩ ដែលរីករាលដាលខ្លាំងកាលនោះ។
-Tangmo បានលាតត្រដាងពីការរងទុក្ខ ដោយសារតែជាតិថ្នាំពុលពីការវះកាត់កែសម្ផស្ស ដោយនាងត្រូវខូចទ្រង់ទ្រាយមុខ និងច្រមុះ ស្ពឹកបបូរមាត់ ទម្រង់មាត់មិនស្មើគ្នា បណ្ដាលឲ្យពិបាកពេលហើបមាត់និយាយ និងខូចមុខជាដើម។ ដូច្នេះនេះក៏ជាឧបសគ្គមួយដែរសម្រាប់នាងក្នុងការធ្វើការក្នុងសិល្បៈ ព្រោះ «មុខ» ជារឿងសំខាន់បំផុត ហេតុដូច្នេះទើប Tangmo សម្រេចផ្អាក និងដកខ្លួនចេញពីសិល្បៈដើម្បីព្យាបាលខ្លួនសិន គឺដល់ទៅ ២ឆ្នាំជាង។
-Tangmo បានទម្លាយពីវិបត្តិផ្លូវចិត្តនៅក្នុងកម្មវិធី Hone-Krasae (โหนกระแส) ដោយបានបញ្ជាក់ថា «តាំងពីដំបូងៗ ខ្ញុំស្ទើរតែស្លាប់ទៅហើយ ខ្ញុំមិនដែលនិយាយនៅកន្លែងណាទេ។ ការសម្ភាសរាល់ដង គឹខ្ញុំនិយាយតែភាពវិជ្ជមាន អ្វីដែលល្អៗ ប៉ុន្តែថ្ងៃនេះសូមនិយាយពីទស្សនៈផ្សេង។ ឲ្យស៊ីជម្រៅហ្មងគឺ លោកប៉ាខ្ញុំទើបតែអនិច្ចកម្ម។ ពីមុន លោកប៉ារបស់ខ្ញុំឈឺ ខ្ញុំមានភាពហត់នឿយខ្លាំង ពេលនោះគឺជាពេលដែលខ្ញុំជួបវិបត្តិធ្លាក់ទឹកចិត្តបាត់ទៅហើយ»។ នាងនៅបានបន្ថែមទៀតថា នាងស្រឡាញ់វិស័យសិល្បៈ ស្រឡាញ់ការសម្ដែងណាស់ ប៉ុន្តែស្នាមញញឹមដែលធ្លាប់តែមានប្រែជាបាត់អស់។ បេះដូង Tangmo ត្រូវខ្ទេចខ្ទី លែងញញឹមកើតដូចមុន ហើយក្នុងចិត្តមានតែស្នាមរបួស។ ប៉ុន្តែក្រោយពីយំសឹងខ្សោះខ្លួន នាងក៏បានរកឃើញមិត្តល្អ មនុស្សល្អដែលតែងនៅក្បែរ ពិសេសបានជួបពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិត ដែលអាចជួយព្យាបាលស្ថានភាពរបស់នាងឲ្យបានប្រសើរ រហូតនាងអាចញញឹមបានជាថ្មី។
-ចូលដល់វិបត្តិរឿងលុយកាក់វិញ ក្រោយពីរងទុក្ខដោយសារជំងឺបាក់ទឹកចិត្តជាងមួយឆ្នាំ ពេលវិលមកសភាពដើមវិញ គឺស្របពេលលុយក៏ជិតអស់ ហើយផ្ទះត្រូវបង់រំលោះទៀត និងមានបញ្ហាជាមួយនឹងការប្រាក់ដ៏ស្មុគស្មាញ ទើបនាងសម្រេចចិត្តលក់ឡានតែម្ដង។
- ជាភ័ព្វល្អ នាងក៏បានជួបជាមួយនឹង បុរសម្នាក់ដែលមានឈ្មោះថា Bird អ្នកដែលស្ថិតនៅក្រៅរង្វង់សិល្បៈ។ ស្នេហារបស់ពួកគេពិតជាគួរឲ្យសរសើរ ដោយសារBird ជាបុរសល្អ យល់ចិត្តនាងគ្រប់ពេល ហើយមានភក្តីភាពបំផុត។
-នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ Tangmo បានទៅជិះទូកលេងនិងញ៉ាំអីជាមួយនឹងមិត្តភ័ក្តិ ហើយម៉ោងខ្ទង់ ១១យប់ ក៏ស្រាប់តែមានដំណឹងថានាងបានធ្លាក់ចូលកណ្ដាលទន្លេចៅប្រៈយ៉ា។ ក្រោយទទួលព័ត៌មានភ្លាម ម្ដាយ បងប្រុស មិត្តជិតស្និទ្ធ សង្សារ និងសូម្បីអតីតស្វាមី (Tono) ក៏ប្រញាប់មកដល់កន្លែងកើតហេតុ ដើម្បីស្វែងរកនារីកម្សត់រូបនេះ។ រយៈពេលជិត ២ថ្ងៃ ក្រុមការងារក៏បានរកឃើញសាកសពនាងតែម្ដង៕
ប្រភព៖ Thai Star FanPage
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]