កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី ២៦ ខែកុម្ភៈ តារាសម្តែង Han So Hee បានទិញផ្ទះល្វែងវីឡាដ៏ប្រណិតតម្លៃ ១.៩៥ ពាន់លានវ៉ុន (ប្រហែល ១.៦ លានដុល្លារអាមេរិក) នៅក្នុងភូមិ Achiul ដែលមានទីតាំងនៅទីក្រុង Guri ខេត្ត Gyeonggi ។
ជាក់ស្តែង តារាស្រីរូបនេះត្រូវបានគេរាយការណ៍ថាបានទិញផ្ទះល្វែងនេះជាសាច់ប្រាក់សុទ្ធតែម្តង កាលពីខែធ្នូ ឆ្នាំមុន ទីតាំងនៃផ្ទះល្វែងដែលទើបទិញថ្មីរបស់ Han So Hee ភូមិ Achiul កំពុងកើនឡើងជា «ភូមិវប្បធម៌» សម្រាប់ទាក់ទាញមនុស្សមានចំណូលចិត្ត ជាមួយនឹងវិស័យសិល្បៈ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ទីលំនៅដ្ឋានប្រណិតថ្មី ៗ ជាច្រើនត្រូវបានបញ្ចប់ការសាងសង់នៅក្នុងភូមិក្បែរនោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជំរុញឱ្យតារាល្បីៗ និងឥស្សរជនល្បីៗក្នុងវិស័យសិល្បៈងាកមករកបរិយាកាសស្ងត់ស្ងាត់ សន្តិភាពបែបនេះ ដោយក្នុងនោះ តារាសម្ដែង Hyun Bin ក៏បានទិញផ្ទះ កាលពីឆ្នាំមុនសម្រាប់ការទិញផ្ទះប្រណីតមួយនៅក្នុងភូមិមួយនេះដូចគ្នាដែរ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]