ចិន៖ ថ្មីៗនេះ បានធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីមានពាក្យចចាមអារ៉ាមលើកឡើងថា មានទំនាក់ទំនងស្នេហារបស់ គូស្វាមីភរិយា តារាស្រី Liu Shishi និង ស្វាមី កំពុងតែឈានដល់ការបែកបាក់។ តែភ្លាមៗនោះ ភាគីខាងប្រុស ស្រាប់តែមានប្រតិកម្មយ៉ាងខ្លាំង និងបានចេញមកបញ្ជាក់ថា នេះជាពាក្យចចាមអារ៉ាមមិនពិត ហើយក្រុមការងាររបស់លោកកំពុងប្រមូលភស្តុតាង ដើម្បីដោះស្រាយតាមផ្លូវច្បាប់។
ដោយឡែក ខណៈនៅកណ្តាលព្យុះភ្លៀងនៃពាក្យចចាមអារា៉មបែបនេះ តារាស្រី Liu Shishi នៅតែរក្សាអាកប្បកិរិយាយ៉ាងស្ងប់ស្ងាត់។ ជាពិសេស កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ កន្លងទៅ ខាងស្ទូឌីយ៉ូរបស់នាង បានចែករំលែកនូវរូបភាពថតផ្សាយពាណិជ្ជកម្មពីក្រោយឆាករបស់ Liu Shishi ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងភាពស្រស់ស្អាតនៃសម្រស់របស់នាង បើទោះបីជាមើលទៅ មានការតុបតែងខ្លួនបែបសាមញ្ញក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលសំខាន់នោះ ការបង្ហាញខ្លួនយ៉ាងស្រស់បស់បែបនេះ ត្រូវបានគេលើកឡើងថា ពាក្យចចាមអារ៉ាមបែកបាក់ស្នេហានេះ ហាក់មិនការប៉ះពាល់អ្វីដល់តារាស្រីរូបនេះឡើយ ដោយនាងនៅតែអាចយកចិត្តទុកដាក់ ចំពោះការងារបានយ៉ាងល្អ និងធ្វើឲ្យអ្នកគាំទ្របង្ហាញពីការពេញចិត្ត និងសរសើរយ៉ាងខ្លាំង ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]