សៀមរាប៖ ក្នុងពេលថ្មីៗ ខេត្តសៀមរាប មានរឿងចម្លែកមួយបានឡើង ដោយមានបុរសម្នាក់ បានជាប់ពាក់ព័ន្ធនឹងករណីលួ.ច គម្របរីហ្គែលូ ធ្វើពីសំណរបាហាំង លើផ្លូវ៣៨ខ្សែ ដែលទើបស្ថាបនារួច។
ដោយឡែក បើតាមព័ត៌មានដែលផ្សាយដោយអធិការដ្ឋាននគរបាលក្រុងសៀមរាប ជនសង្ស័យខាងលើ មានស្រុកកំណើតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប បច្ចុប្បន្នរស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ហេតុការណ៍ដំបូងឡើង នៅវេលាម៉ោង ០២:៤០នាទីព្រឹកទៀបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្លក្រាម បានល្បាត ហើយ ក៏ប្រទះឃើញ ជនសង្ស័យម្នាក់កំពុងធ្វើសកម្មភាពដោះគម្របរីហ្គែលូ ពេលឃើញសមត្ថកិច្ចភ្លាម ជនសង្ស័យបានព្យាយាមរត់គេ.ច ប៉ុន្តែចុងក្រោយ ក៏ត្រូវបានកម្លាំងនគរបាលយើងឃាត់ខ្លួនបានដដែល ដោយក្នុងនោះរួមជាមួយវត្ថុតាងដូចជា ម៉ូតូសណ្តោងងរ៉ឺម៉ក០១គ្រឿង (មានភិនភាគដូចក្នុងទិន្ន័យកាមេរ៉ាសុវត្ថិភាពដែលកម្លាំងជំនាញប្រមូលបាន) មានគម្របរីហ្គែរ ធ្វេីពីសំណរបាហាំង មួយឈុតផងដែរ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីបានចាប់ខ្លួនបានហើយ សមត្ថកិច្ចបានធ្វើការសួរនាំ ហើយជនសង្ស័យបានឆ្លើយសារភាពថា នៅក្នុងចន្លោះពីខែមករា ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ រូបខ្លួនបានលួចគម្របរីហ្គែរ តាមបណ្តោយផ្លូវមាត់ស្ទឹង ក្នុងសង្កាត់ស្លក្រាម បានចំនួន០៥លើក សរុប ១៣គម្រប យកទៅកាត់ជាចំណែកៗ ដាក់ក្នុងការ៉ុង រួចដឹកយកទៅលក់ឱ្យកន្លែងលក់ ទិញអេតចាយ ក្នុងភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបទាំងអស់ ដោយក្នុង១គីឡូ លក់បានតម្លៃ១,៥០០រៀល តែជនសង្ស័យមិនចាំចំនួនប្រាក់ដែលលក់បានសរុបនោះទេ ព្រោះពេលបានប្រាក់ហើយ ជនសង្ស័យយកទៅទិញថ្នាំ.ញៀ.នជក់ និងចាយវាយអស់ ៕
យ៉ាងនាមិញ កម្លាំងជំនាញបានបញ្ជូនជនសង្ស័.យ ព្រមទាំងវត្ថុតាងទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
ប្រភព៖ អធិការដ្ឋាននគរបាល ក្រុងសៀមរាប
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]