ថៃ៖ កាលពីរសៀលថ្ងៃទី ២៧ ខែកុម្ភៈ កន្លងទៅ យោងតាម គេហទំព័រ Thairath បានរាយការណ៍ថា អ្នកស្រី Panida ដែលជាម្ដាយរបស់ តារាស្រី Tangmo ស្រាប់តែបានទៅប៉ុស្តិ៍នគរបាល Muang Nonthaburi ដើម្បីសួរនាំភស្តុតាងបន្ថែមក្នុងគ្រោះថ្នាក់របស់កូនស្រី រហូតដល់បា.ត់.ប.ង់.ជី.វិ.ត ។
តាមប្រភពដដែលនេះ បានឲ្យដឹងថា អ្នកស្រី Panida បានយកភស្តុតាងមកកាន់ប៉ុស្តិ៍ប៉ូលិស ដែលជាសារ របស់បុរសម្នាក់នៅលើទូក។ ហើយសារនោះក៏ រួមបញ្ចូលទាំងកិច្ចព្រមព្រៀងសម្ងាត់ដែល Tangmo មិនបានដឹងផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ម្តាយបង្កើតរបស់ Tangmo បាននិយាយថា កូនស្រីរបស់ខ្លួន ត្រូវបានគេរំ.លោ.ភទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលវាជាបញ្ហានាំឱ្យមានភាពចម្រូងចម្រាស រហូតឈានដល់ការស្លា.ប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ក្នុងសន្និសីទសារព័ត៌មាន អ្នកគ្រប់គ្រងរបស់ Tangmo បានប្រាប់ថា ខ្លួនខកខានមិនបានលើកទូរស័ព្ទពី អ្នកស្រី Panida ដោយសារនាងហត់ពេក និងបារម្ភពីកូននៅផ្ទះ ទើបនាងត្រឡប់មកផ្ទះវិញ ប៉ុន្តែគេងមិនលក់ ដោយតែគិតចង់ប្រាប់សាច់ញាតិរបស់ Tangmo នូវព័ត៌មាននេះ។ជាពិសេសអ្នកគ្រប់គ្រងរូបនេះក៏បានបង្ហាញដែរថា កន្លងមក នាងធ្លាប់និយាយជាមួយឪពុករបស់ Tangmo ប៉ុន្តែមិនស្និទ្ធស្នាលជាមួយនឹងអ្នកម្តាយរបស់តារាស្រីរូបនេះទេ ព្រមទាំងបានរៀបរាប់ថា នាងបានទៅមើល និងនិយាយជាមួយ អ្នកស្រី Panida នៅវិទ្យាស្ថានស្រាវជ្រាវកោសល្យវិច្ច័យ នៅពេលសមត្ថកិច្ចនាំយកស.ព Tangmo មកទៀតផង។
តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកស្រី Panida បានអះអាងថា អ្នកគ្រប់គ្រងរូបនេះ ជាអ្នកភូតកុហក ដោយអ្នកទាំងពីរមិនដែលនិយាយរកគ្នាទេ តាំងពីកើតហេតុរហូតមកដល់ពេលនេះ។ ហើយទាក់ទងនឹងបញ្ហាដែលក្រុមមិត្តភ័ក្តិនិយាយថា Tangmo ទៅបង្គន់នៅខាងចុងទូកនោះ អ្នកស្រីក៏បាននិយាយថា វាមិនអាចទៅរួចទេ ព្រោះ កូនស្រីរបស់ខ្លួន មិនធ្វើបែបនេះនៅទីសាធារណៈនោះទេ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]